រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ និងក្រសួងទេសចរណ៍កម្ពុជា នឹងរៀបចំ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦» ដោយមានការចូលរួមពី ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមប្រឹក្សាសុខាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនផ្សេងទៀត ។

ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦ នឹងប្រារព្ធឡើងរយៈពេល ២ថ្ងៃ ដែលមានទីតាំងនៅផ្សារទំនើប អ៉ីអនម៉លភ្នំពេញ ឬអ៉ីអន ១ ចាប់ពីថ្ងៃទី ២៣ និង ២៤ ខែឧសភា ឆ្នាំ ២០២៦ (ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ) ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ៩:០០ យប់ ។

លោកអ្នកអាចចូលរួមពិព័រណ៍នេះដោយសេរី ជាមួយគ្នានេះដែរយើងនឹងរៀបចំកម្មវិធីជាច្រើនដែលលោកអ្នកអាចទទួលបទពិសោធន៍វប្បធម៌ម៉ាឡេស៊ី ដូចជា ៖ ការបង្ហាញពីសម្លៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញការចម្អិនអាហារម៉ាឡេស៊ី ទស្សនាការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី ការគូគំនូរ Batik ម៉ាឡេស៊ី ដោយឥតគិតថ្លៃ ។

សូមចូលរួមឱ្យបានច្រើនកុះករ ព្រោះក្រៅពីនេះក៏មានការលេងហ្គេមចាប់ឆ្នោត ដើម្បីឈ្នះរង្វាន់ជាច្រើន ក្នុងនោះក៏មានរង្វាន់សំបុត្រយន្តហោះ រហូតដល់ការផ្តល់ព័ត៌មានពីដំណើរកម្សាន្ត និងផ្នែកវេជ្ជសាស្តនៅប្រទេសម៉ាឡេស៊ី ថែមទៀតផង ៕






ចែករំលែកព័តមាននេះ