ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ព្រមានថាអាម៉េរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មី បើគ្មានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ

13 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា អាម៉េរិកអាចនឹងបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ជាថ្មីម្តងទៀត ដោយលោកបានបង្ហើបថា កាលពីលើកមុន លោកនៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះនឹងត្រូវសម្រេចចិត្តបញ្ជាឱ្យវាយប្រហារទៅហើយ…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា អាម៉េរិកអាចនឹងបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ជាថ្មីម្តងទៀត ដោយលោកបានបង្ហើបថា កាលពីលើកមុន លោកនៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះនឹងត្រូវសម្រេចចិត្តបញ្ជាឱ្យវាយប្រហារទៅហើយ ប៉ុន្តែត្រូវបានពន្យារពេលវិញ តាមសំណើរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តអារ៉ាប់នៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២០ ខែឧសភានេះ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា មេដឹកនាំអ៊ីរ៉ង់កំពុង «អង្វរ» ចង់បានកិច្ចព្រមព្រៀង ប៉ុន្តែលោកបានព្រមានថា ការវាយប្រហារថ្មីអាចនឹងកើតឡើងនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ ប្រសិនបើមិនមានការព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះទេ ព្រោះវ៉ាស៊ីនតោនមិនអាចបណ្តោយឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានយល់ព្រមទុកពេលកំណត់ដ៏ខ្លីមួយប្រហែល ២ ទៅ ៣ ថ្ងៃ ដើម្បីឱ្យកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថានអាចបន្តទៅមុខ បន្ទាប់ពីសម្ព័ន្ធមិត្តអារ៉ាប់បានរាយការណ៍ថាមានសញ្ញាវិជ្ជមាន។ ស្របពេលជាមួយគ្នានេះ ខាងភាគីអ៊ីរ៉ង់បានចេញមុខតបតវិញយ៉ាងម៉ឺងម៉ាត់ ដោយអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិកធ្វើសកម្មភាពល្ងង់ខ្លៅដោយធ្លាក់ចូលក្នុងអន្ទាក់របស់អ៊ីស្រាអែល ហើយបន្តការឈ្លានពាននោះ អ៊ីរ៉ង់នឹងបើក «សមរភូមិមុខថ្មីៗ» ប្រឆាំងនឹងអាម៉េរិក ជាមួយនឹងវិធីសាស្ត្រវាយបកថ្មី ដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ