ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនដល់ដូនពេញ៖ បញ្ជូនប្ដីប្រពន្ធជនជាតិស៊ុយអែតទៅតុលាការ ក្រោយ​វាយកម្ទេចសម្ភារក្នុងផ្សារម៉ាត​នៅ​ស្ទឹងមានជ័យ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ បាន​បញ្ជូន​សំណុំរឿង​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ស៊ុ​យ​អែ​តទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​លើ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅ​ក្នុង​ផ្សារ​ម៉ាត​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ បាន​បញ្ជូន​សំណុំរឿង​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ស៊ុ​យ​អែ​តទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​លើ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅ​ក្នុង​ផ្សារ​ម៉ាត​មួយ​កន្លែង ក្នុង​ខណ្ឌមានជ័យ ។

ប្តី​ប្រពន្ធ​ជនជាតិ​ស៊ុ​យ​អែ​ត​នេះ ប្តី​ឈ្មោះ Christian Oberg អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ MALIN TILVING អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ​ជ័រ​អឺ​ហ្កា​ឌិន បន្ទប់​លេខ​១៨២៥ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។ សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ថា ជនបរទេស​ទាំង​២​នាក់ ប្តី​ប្រពន្ធ​មាន​ពាក់ព័ន្ធ​ប្រើ​គ្រឿងញៀន​រហូត​ដល់​លើស​កម្រិត​ដែល​គេ​ហៅ​ថា «​បែក​ថ្នាំ​» ។

សូម​ជម្រាប​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៧២​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។
បរទេស​ទាំង​២​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សម្ភារ​ក្នុង​ផ្សារ​ម៉ាត​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​២១៧ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១១ និង​៤២​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ ។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ គឺ​បុរស​ឈ្មោះ អ៊ា ណៃ​ហៀ​ង អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​ផ្សា​រអិល​អិ​ច​ម៉ាត ស្នាក់​នៅផ្ទះ​លេខ​៩២៥D ផ្លូវ​លេខ​២ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ