ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការរួមគ្នាដ៏ធំ៖ នីហ្សេរីយ៉ា និងអាមេរិក ចាប់​ដៃគ្នាបើកការវាយប្រហារតាមអាកាស កម្ទេចក្រុមរដ្ឋ​ឥស្លាម​ស្លា.ប់១៧៥នាក់

1 ម៉ោង មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ បន្ទាប់​ពី​ច្រើន​ថ្ងៃ​នៃ​ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​ រវាង​នី​ហ្សេ​រី​យ៉ា​ និង​សហរដ្ឋអាមេរិក​នៅ​ភាគ​ឦសាន​ប្រទេស ចំនួន​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ស្លាប់​ឡើង​ដល់​១៧៥​នាក់ ​។ នេះ​បើ​តាម​សេចក្ដីរាយ ការណ៍​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​២ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​នី​ហ្សេ​រី​យ៉ា​លោក​សា​ម៉ា​អ៉ី​ឡា​អ៊ូ​បា​អះអាង​ថា មនុស្ស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៧៥​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ទីលានប្រយុទ្ធ​ ។ ការ​វាយប្រហារ​រួម​គ្នា​អាច​កម្ទេច​បណ្ដា​ប៉ុស្តិ៍​ទីបញ្ជា​ការ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្ដា​កន្លែង​លាក់​អាវុធ បណ្ដា​ទីតាំង​ភស្ដុ​ភារ គ្រឿង​ឧបករណ៍​យោធា និង​បណ្ដាញ​ហិរញ្ញវត្ថុ​ប្រើ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​ប្រតិបត្តិការ​ភេរវកម្ម ។

យោង​តាម​អ​.​ស​.​ប​ថា ចាប់តាំងពី​ឆ្នាំ​២០០៩ ​នៃ​ការ​បះបោរ​ជី​ហា​ដ​និយម របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​និង​បន្ទាប់​មក ដោយ​គូប្រជែង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អាហ្វ្រិក​ខាងលិច ចំនួន​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​៤០.០០០​នាក់ ហើយ​មនុស្ស​ជាង​២​លាន​នាក់​រត់​ភៀសខ្លួន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​អាហ្វ្រិក​៕