ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ទម្លាប់​មុន​ពេល​ចូល​គេង​ដែល​បំផ្លាញ​សុខភាព​បេះដូង​យ៉ាងធ្ងន់ធ្ងរ

19 វិនាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទម្លាប់​មិនល្អ​មុន​ពេល​ចូល​គេង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​មនុស្ស​វ័យក្មេង​ជា​ច្រើន​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​បេះដូង​ផង​ដែរ​។

ទម្លាប់​គ្រោះថ្នាក់​ទាំង ៤ នោះ​រួម​មាន​៖ ទី​មួយ ការ​យក​អារម្មណ៍​អវិជ្ជមាន​ទៅ​ដេក​ជាមួយ ដូច​ជា​ការ​ខឹងសម្បា ឬ​ស្ត្រេ​ស ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​សកម្ម​ខ្លាំង នាំ​ឱ្យ​ចលនា​បេះដូង​លោត​ញាប់​និង​ឡើង​សម្ពាធ​ឈាម​។ ទី​ពីរ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ ឬ​ញ៉ាំ​នំចំណី​មុន​ពេលដេក ដែល​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ បង្ក​ជា​កំណកខ្លាញ់​ក្នុង​សរសៃឈាម និង​ធ្វើ​ឱ្យ​ឈាម​ខាប់ នាំ​ឱ្យ​បេះដូង​ត្រូវ​ប្រឹង​ច្របាច់​ខ្លាំង​ជាង​មុន​។ ទី​បី ការ​ជក់បារី​មុន​ពេលដេក ព្រោះ​សារធាតុ​នីកូទីន​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច រីឯ​ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត​ទៅ​ដណ្តើម​យក​កន្លែង​អុក​ស៊ី​សែន​ក្នុង​ឈាម ដែល​ងាយ​បង្ក​ជា​កំណក​ឈាមកក​ស្ទះ និង​បណ្តាល​ឱ្យ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ភ្លាម​ៗ​។ ទី​បួន ការ​ផឹក​ភេសជ្ជៈ​ផ្អែម ឬ​គ្រឿង​ស្រវឹង​ជំនួស​ឱ្យ​ទឹក​ស្អាត ដែល​សារធាតុ​ផ្អែម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ រីឯ​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ចង្វាក់ រាង​កាយ​ខ្សោះ​ជាតិ​ទឹក និង​បំផ្លាញ​ប្រព័ន្ធ​របត់​ឈាម​រត់​។

ដើម្បី​ការពារ​បេះដូង​ឱ្យ​បាន​ល្អ អ្នកជំនាញ​ណែនាំ​ឱ្យ​លះបង់​ទម្លាប់​ទាំងនេះ ហើយ​ងាក​មក​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​តូច​មុន​ពេល​ចូល​គេង​វិញ ទើប​ជា​ការ​ប្រសើរ​៕