ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញបើកទ្វារប្រទេសឲ្យក្រុមហ៊ុននាំសាច់បង្កក ៥ចូលបន្ថែម

1 នាទី មុន

ក្រុមហ៊ុន​នាំ​សាច់​បង្កក​ចំនួន​៥ ត្រូវ​បាន​ស្ថាប័ន​ពីរ​រួម​គ្នា​ប្រកាស​បើកទ្វារ​ប្រទេស​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ នាំ​សាច់​បង្កក​ចូល​មក​ទីផ្សារ​នៅ​កម្ពុជា ខណៈ​ដែល​ផលិតកម្ម និង​បសុសត្វ​នៅ​កម្ពុជា ក៏​កំពុង​ថយ​ចុះ​បន្តិច ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អះអាង​រួម​គ្នា​ថា ក្រុមហ៊ុន​ទាំងនេះ គឺ​មានគុណ​វឌ្ឍន៍​នាំ​ចូល​សាច់​បង្កក​បន្ថែម​ទៀត ។

តាម​ការ​ប្រកាស​ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា នេះ គឺជា​ជំ​ហ៊ាន​ទី​៧ ហើយ ដែល​ស្ថាប័ន​ទាំង​ពីរ​បាន​បើកផ្លូវ ។

កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ​ផលិតកម្ម​សត្វ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ជិត​៦៩ លាន​ក្បាល ពោល គឺ​ថយ​ចុះ​ប្រមាណ​ជា​០,៣៨ ភាគរយ ។

កម្ពុជា​មាន​សត្វ​គោ និង​ក្របី ប្រមាណ​ជា​៣,៤៣ លាន​ក្បាល ជ្រូក​មាន ៤,៦៥ លាន​ក្បាល និង​បក្សី​ចំនួន ៦០,៧៦ លាន​ក្បាល ។

ទាក់ទង​នឹង​ការ​ប្រកាស​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​សត្វ​បង្កក​បន្ថែម​នេះ អ្នក​ចិញ្ចឹម​មាន់ មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​តម្រូវការ​សត្វ​ផ្សេង​ៗ​មក​បម្រើ​ការ​ហូប​ចុក​របស់​ពល រដ្ឋ គឺ​មាន​ច្រើន ប៉ុន្តែ​យើង​សំណូមពរ​ថា សត្វ​ណា​ដែល​កសិករ​យើង​ចិញ្ចឹម​បាន មិន​គួរ​នាំ​ចូល​បន្ត​ទៀត​ឡើយ ។

លោក​បាន​បន្ត​ថា ពពួក​សាច់​បង្កក ដែល​នាំ​ចូល​គួរតែ​ជា​សាច់សត្វ​នានា ដែល​កសិករ មិន​អាច​ផលិត និង​ឆ្លើយ​តប​តាម​តម្រូវការ​ហូប​ចុក ដូច​ជា ចៀម គ្រឿង​សមុទ្រ​ប្លែក​ៗ ជាដើម ៕