ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ជួប​មុខ​​ម្តាយ​កំពុង​មាន​ជំងឺ​ធ្ងន់ ក្រោយ​ស្នើ​សុំ​ទៅ​តុលាការ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ឃុំខ្លួន​ក្នុង​គេហដ្ឋាន​មិន​អនុញ្ញាត​ឱ្យ​ចេញពីផ្ទះ​តាម​ដីការ​របស់​តុលាការ ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ជួប​មុខ​ម្តាយ​ដែល​ចាស់ជរា​មាន​ជំងឺ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ក្រោយ​ពី​មានការ​ស្នើ​សុំ​ទៅ​តុលា
ការ ។

លោក ផែន ហេង មេធាវី​លោក កឹ​ម សុខា បានឱ្យ​ដឹង​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​ថ្ងៃនេះ (20/5/2026) ឯកឧត្តម កឹ​ម សុខា ត្រូវ​បាន​កម្លាំង​នគរ​បាន​ក្រសួងមហាផ្ទៃ​ជូន​ឯកឧត្តម​មក​ជួប​មុខ​ម្តាយ​របស់​គាត់ ដែល​ប្អូន​គាត់​បាន​យក​មក​នៅផ្ទះ​ក្នុង​បុរី ក្នុង​រាជធានី​ភ្នំពេញ​» ។

លោក​មេធាវី​ថា គួរ​សង្វេគ ពេល​គាត់​ឮ​សម្លេង​ឯកឧត្តម គាត់​ខំប្រឹង​ព្រិ​ក​ៗ​ភ្នែក ហាក់​បង្ហាញ​ថា គាត់​នៅ​ស្តាប់​ឮ សម្រែក​ហៅ​របស់​ឯកឧត្តម និង​ខំប្រឹង​ចង់​ស្តាប់​ព្រះធម៌ ។ លោក​មេធាវី​បាន​លើក​ឡើង​ថា ក្នុង​សាលក្រម​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ឯកឧត្តម កឹ​ម សុខា ត្រូវ​សុំ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា ទើប​អាច​ចេញពីផ្ទះ​បាន ៕