រាជធានីភ្នំពេញ ៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានបង្ហាញភស្តុតាងថ្មីៗអំពីបច្ចេកទេសសំណង់របស់ដូនតាខ្មែរ ដែលបានប្រើប្រាស់ «ដែកទាម» (Iron Cramp/Crampon) សម្រាប់តភ្ជាប់ថ្មនីមួយៗឱ្យជាប់គ្នាយ៉ាងរឹងមាំ ។
ជាក់ស្តែងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានប្រកាសនាថ្ងៃទី១៩ ខែឧសភានេះថា ៖ ភស្តុតាងបង្ហាញថា ប្រាសាទបុរាណខ្មែរបានប្រើ «ដែកទាម» (iron cramp / crampon) សម្រាប់តភ្ជាប់ថ្ម ។ ក្នុងសំណង់ប្រាសាទបុរាណខ្មែរ ដែកទាមត្រូវបានប្រើសម្រាប់ថ្ពក់ភ្ជាប់ថ្មពីរដុំឱ្យជាប់គ្នា ដើម្បីពង្រឹងស្ថិរភាពសំណង់ ជាពិសេសនៅត្រង់កាច់ជ្រុង ធ្នឹម ឬផ្នែកដែលទទួលទម្ងន់ និងផ្នែកដែលងាយរអិល ។

រូបភាពទាំងនេះ បង្ហាញពីស្នាមរន្ធ ដែលគេឆ្លាក់នៅលើផ្ទៃថ្ម គឺសម្រាប់ដាក់ដែកទាម ដើម្បីចងភ្ជាប់ថ្មនីមួយៗឱ្យជាប់គ្នាយ៉ាងរឹងមាំ ។ នេះជាភស្តុតាងមួយ បង្ហាញពីបច្ចេកទេសសំណង់របស់ដូនតាខ្មែរ ក្នុងការសាងសង់ប្រាសាទថ្មដ៏ធំសម្បើម ឱ្យមានភាពរឹងមាំ និងអាចឈរបានរាប់សតវត្សរ៍ ។
សូមបញ្ជាក់ថា ៖ រូបថតប្រាសាទនៅតំបន់ប្រាសាទកាណ (ប្រាសាទព្រះខ័នកំពង់ស្វាយ)




ចែករំលែកព័តមាននេះ