សង្គ្រាមអ៊ុយក្រែន ៖ យោងតាមក្រសួងការពារប្រទេសរុស្ស៊ីថា រុស្ស៊ីប្រមូលទាហាន៦៥.០០០នាក់ដើម្បីធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ ។ នោះជាសមយុទ្ធហ្វឹកហ្វឺនរបស់កងកម្លាំងនុយក្លេអ៊ែរ
រុស្ស៊ី ខណៈកងកម្លាំងអូតង់កំពុងធ្វើសមយុទ្ធមួយ ។

ក្រសួងការពារប្រទេសរុស្ស៊ីនិយាយថា សមយុទ្ធនេះធ្វើឡើងជាមួយឧបករណ៍យោធា និងអាវុធ៧៨០០ប្រភេទ ក្នុងនោះ មានប្រព័ន្ធបាញ់មីស៊ីលជាង២០០ បណ្ដាយន្តហោះចម្បាំង កងនាវាចម្បាំង បណ្ដានាវាមុចទឹក និងនាវាមុជទឹកនុយក្លេអ៊ែរ។ ក្នុងសមយុទ្ធនោះ នឹងមានការបាញ់សាកល្បង ជាពិសេសបណ្ដាមីស៊ីលបាលីស្ទិក និងមីស៊ីលបណ្ដែត ។
ចំណែកអូតង់វិញ ក្នុងពេលធ្វើសមយុទ្ធយោធាមួយ កាលពីថ្ងៃទី១៩ ឧសភា បានបាញទម្លាក់ដ្រូនអ៊ុយក្រែន១គ្រឿង ។ នាថ្ងៃនោះយន្តហោះធុនF-16មួយគ្រឿងរបស់អូតង់ បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន១គ្រឿងពីលើប្រទេសអេស្តូនីដោយមីស៊ីល១គ្រាប់ ។ ក្នុងសេចក្ដីប្រកាសមួយកងទ័ព
អេស្តូនីបញ្ជាក់ថា ឧប្បត្តិហេតុនោះកើតមាន ក្នុងលក្ខខណ្ឌនៃសង្ក្រាមអេឡិចត្រូនិកដែលកាន់តែសកម្ម។

រឿងនោះ មកពីការអុកឡុកបង្វែរទិសដៅហោះហើរដោយប្រព័ន្ធអេឡិចត្រូនិករុស្ស៊ី ។ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែនលោកមីខាអ៊ីលឡូហ្វេដូរ៉ូវបានសុំទោស ក្រោយឧប្បត្តិហេតុនោះដែលកើតមាន ក្នុងសប្ដាហ៍នេះ ពេលអូតង់កំពុងធ្វើសមយុទ្ធយោធាមានឈ្មោះថា SPRING STORM 2026 នៅអេស្តូនី ។
ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន កាលពីថ្ងៃទី១៨ ឧសភា បានអំពាវនាវដល់សមភាគីរបស់G7 ដែលរួមប្រជុំនៅក្រុងប៉ារីសឲ្យពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ។ ទោះបីយ៉ាងណា រដ្ឋការលោកដូ
ណាល់ត្រាំ ហាក់មិនចាប់អារម្មណ៍ ដោយព្រួយបារម្ភតែលើអំណាចទិញរបស់ពលរដ្ឋអាមេរិក ។ នាយប់ថ្ងៃទី១៨ ឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក SCOTT BESSENT ប្រកាសតាមបណ្ដាញសង្គមXថា អាមេរិកបានពន្យារពេលផ្អាកទណ្ឌកម្មលើប្រេងរុស្ស៊ី ដែលស្តុកនៅសមុទ្របន្តទៀត។
ការពន្យារពេលបណ្ដោះអាសន្ន៣០ថ្ងៃទៀតនោះ អាចឲ្យបណ្ដាប្រទេសដែលកំពុងខ្វះប្រេងខ្លាំងទទួលបានប្រេងនោះ។ សម្រាប់អាមេរិកវិញការបន្តឲ្យទិញប្រេងរុស្ស៊ីនោះ មកពីតម្លៃប្រេងក្នុងស្រុកកំពុងបន្តឡើងថ្លៃ មកពីសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ៕
ចែករំលែកព័តមាននេះ