ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សុខ​ភាព​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​អំ​ពី​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​អេ​បូឡា​​

4 ម៉ោង មុន

ទី​ក្រុង​ហ្សឺណែវ៖ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​​តេ​ដ្រូស កំពុង​ខ្វាយ​ខ្វល់យ៉ាង​ខ្លាំង​នៅ​ពេល​ជំងឺ​អេបូឡា​​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ជាង​អ្វី​ដែល​យើង​គ្រប់​គ្នា​ធ្លាប់​គិត​នៅ​សា​ធារ​ណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​។ ជំងឺ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​អ៊ូ​ហ្កង់​ដាហើយ​ ហើយ​ត្រូវ​គេ​ជឿ​ជាក់​ថា​វា​បាន​សម្លាប់​មនុស្ស​១៣១​នាក់​រួច​ជា​ស្រេច​។ លោក​តេ​ដ្រូស​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​អំពី​ការ​កើត​មាន​គ្រោះ​អាសន្ន​ផ្នែក​សុខ​ភាព​សា​ធារណៈ​។ លោក​តេដ្រូស​អះ​អាង​ថា​លោក​ប្រកាស​នេះ​មិន​មែន​លំ​ៗ​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​បង្ហាញ​កង្វល់​ដ៏​ជ្រាល​ជ្រៅ​អំពី​ទំហំ​ និង​ល្បឿន​នៃ​ការ​ផ្ទុះ​ជំងឺ​អេ​បូឡា​។…

ទី​ក្រុង​ហ្សឺណែវ៖ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​​តេ​ដ្រូស កំពុង​ខ្វាយ​ខ្វល់យ៉ាង​ខ្លាំង​នៅ​ពេល​ជំងឺ​អេបូឡា​​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ជាង​អ្វី​ដែល​យើង​គ្រប់​គ្នា​ធ្លាប់​គិត​នៅ​សា​ធារ​ណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​។ ជំងឺ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​អ៊ូ​ហ្កង់​ដាហើយ​ ហើយ​ត្រូវ​គេ​ជឿ​ជាក់​ថា​វា​បាន​សម្លាប់​មនុស្ស​១៣១​នាក់​រួច​ជា​ស្រេច​។ លោក​តេ​ដ្រូស​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​អំពី​ការ​កើត​មាន​គ្រោះ​អាសន្ន​ផ្នែក​សុខ​ភាព​សា​ធារណៈ​។

លោក​តេដ្រូស​អះ​អាង​ថា​លោក​ប្រកាស​នេះ​មិន​មែន​លំ​ៗ​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​បង្ហាញ​កង្វល់​ដ៏​ជ្រាល​ជ្រៅ​អំពី​ទំហំ​ និង​ល្បឿន​នៃ​ការ​ផ្ទុះ​ជំងឺ​អេ​បូឡា​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​អង្គ​មហា​សន្និ​បាត​នៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។ លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​នឹង​កោះ​ប្រជុំ​គណៈ​កម្ម​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន​នៃ​ជំ​ងឺ​នេះ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ដាក់​ចេញ​អនុ​សាសន៍​​ថា​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​នេះ​​។

ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​អេបូឡា​ត្រូវ​បាន​គេ​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​ខេត្ត​អ៊ីធូរី (Ituri) នៃ​ប្រទេស​កុង​ហ្គោ​ភាគ​ឦសាន​ដែល​ជាប់​នឹង​ប្រទេស​អ៊ូ​ហ្កង់​ដា​ និង​សូដង់​ខាង​ត្បូង​។ នេះ​ជា​លើក​ទី​១៧​ដែល​ជំងឺ​អេបូឡា​វាយ​ប្រហារ​ប្រទេស​កុង​ហ្គោ។ មន្ត្រី​រដ្ឋាភិបាល​ប្រទេស​នេះ​ព្រមាន​ថា​ជំងឺ​នេះ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​។ តួ​លេខ​ចុង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​កុង​ហ្គោ​បង្ហាញ​ថា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១៣១​នាក់​ និង​ធ្លាក់​ខ្លួន​ឈឺ​៥១៣​នាក់​។​

ដោយ​សារ​ជំងឺ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ទី​តាំង​ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ គេ​អាច​ប្រមូល​បាន​សំណាក​ត្រឹម​តែ​បន្តិ​ច​បន្តួច​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធ​។ លោក​តេ​ដ្រូស​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ មនុស្ស​៣០​នាក់​ត្រូវ​បាន​បញ្ជាក់​អះ​អាង​ថា​​​បាន​ឆ្លង​មេរោគ​អេ​បូឡា​​​នៅ​ខេត្ត​អ៊ី​ធូរី​។ លោក​ថ្លែង​ថា​អ៊ូហ្កង់​ដា​ក៏​បាន​ជូន​ដំណឹង​ទៅ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថា​ខ្លួន​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​២​នាក់​នៅ​រដ្ឋ​ធានី​ខាំ​ផាឡា​ (Kampala)។ បន្ទាប់​ពី​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កុង​ហ្គោ​ ហើយ​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ក៏​ធ្លាក់​ខ្លួន​ឈឺ​តែម្ដង​។ ក្នុង​នោះ ម្នាក់​បាន​ស្លាប់​ហើយ​៕ ប្រភព៖ Channel News Asia​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ