ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​ថៃ​កំពុង​រុញ​ឲ្យ​រដ្ឋាភិបាល​ថៃលុប​ចោល​អនុស្សា​រណៈនៃ​ការ​យោគ​យល់​គ្នា​(MOU)២០០០​ជាមួយ​កម្ពុជា​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គណៈ​គ​ម្មា​ធិ​ការ​នៃ​ព្រឹទ្ធសភា​ថៃ​បាន​កំពុង​រុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​លុប​ចោល អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU) ២០០០ ​ជាមួយ​កម្ពុជា​ ។ ប៉ុន្តែ​កម្ពុជា​ប្រ​កាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​…

រាជធានី​ភ្នំពេញ​ ៖ ​គណៈ​គ​ម្មា​ធិ​ការ​នៃ​ព្រឹទ្ធសភា​ថៃ​បាន​កំពុង​រុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​លុប​ចោល អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU) ២០០០ ​ជាមួយ​កម្ពុជា​ ។ ប៉ុន្តែ​កម្ពុជា​ប្រ​កាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ។​

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​លើក​ឡើង​ថា ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំរុញ​ឲ្យ​រដ្ឋ​ថៃ​លុប​MOU២០០០​នេះ ​ដោយ​អះអាង​ថា​ កិច្ចព្រមព្រៀង​កំណត់ព្រំដែន​គោក​មាន​បញ្ហា​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ផែន​បារាំង និង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​អ​ស់​រយៈពេល​២៦​ឆ្នាំ​ ។ ​ប្រភព​បាន​លើក​ឡើង​ថា ​គណៈកម្មាធិការ​ពិសេស​​របស់​ព្រឹទ្ធសភា​ថៃ ​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧ​សភា ​ឆ្នាំ​២០២៦ បាន​អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សំណើ​​ឲ្យ​រដ្ឋាភិបាល​ថៃ​ដកខ្លួន​ចេញពី​ឆ្នាំ​២០០០ ឬ​ថៃ​ហៅ​ថា​MOU ៤៣ ។

​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​បាន​អះអាង​ថា​MOU ២០០០ មិន​ដែល​ឆ្លងកាត់​ពេញលេញ​ពី​គណៈ​រដ្ឋមន្ត្រី​និង​សភា​ថៃ​នោះ​ទេ ​។ ហើយ​អាច​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ថៃ​ទៀត​ផង ។ ចំណុច​ដែល​ថា​ បាន​បារ​ម្ភ​គឺ​កា​ប្រើ​ផែនទី​ខ្នាត​១ ​លើ​២​រយ​ពាន់ សម័យ​បារាំង ​។  ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​បាន​អះអាង​ថា​ ផែនទី​នេះ ​មិនមែន​ជា​ផែនទី​កើតឡើង​ដោយ​គណៈកម្មការ​កំណត់ព្រំដែន​សៀម ឥណ្ឌូ​ចិន​ ផ្លូវការ​នោះ​ទេ ហើយ​ខ្សែ​ព្រំដែន​នៅ តំបន់​ជួរ​ភ្នំ​ដង​រែងមិន​ស្រប​ទៅ​នឹងស្ថានភាព​ភូមិសាស្ត្រ​ពិត ។

​គណៈកម្មាធិការ​ពិ​សេស​នេះ​ ថែម​ទាំង​និយាយ​ទៀត​ថា ​ស្ថានការណ៍​បាន​ផ្លាស់​ប្តូរ​ខ្លាំង​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ក្នុង​ឆ្នាំ​២០២៥ ដែល​ធ្វើ​ឲ្យ​យន្តការ​ចាស់ ក្រោម​MOU ២០០០ មិន​សម​ស្រប​តទៅ​ទៀត ​។ ​ព្រឹទ្ធសភា​ថៃ​បាន​លើក​ឡើង​ថា ​ថៃ​អាច​លុប​MOU ២០០០ ដោយ​ឯកតោភាគី​បាន​ដោយ​គ្រាន់​តែ​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​មុន​រយៈពេល​៣​ខែ​ ។   MUO ២០០០ បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​សិក្សា និង​បោះបង្គោល​​ព្រំដែន​គោក​កម្ពុជា​-​ថៃ ដោយ​ផ្នែក​ស​ន្ធិ​សញ្ញា​បារាំង -​សៀម ឆ្នាំ​១៩០៤ និង​១៩០៧ ។

​ចំពោះ​កម្ពុជា​MOU ២០០០ ជា​ក្រប​ខ​ណ្ឌ​ចម្បង​ក្នុង​ការ​រក្សា​ការ​ចរាច​ឲ្យ​នៅ​លើក​តុ ។ ប៉ុន្តែ​ចំពោះ​អ្នកនយោបាយ និង​ក្រុម​ជាតិនិយម​ជ្រុល​មួយ​ចំ​នួ​ន​បាន​ចាត់​ទុក ​MUO ២០០០ ​ជា​ចំណុច​ចម្រូងចម្រាស់ ពីព្រោះ​ពួក​គេ​យល់​ថា ​វា​បាន​បើក​ផ្លូ​វឲ្យ​បារាំង​ខ្នាត១​លើ​២​រយ​ពាន់​មាន​ទម្រង់ខ្លាំង​ពេក​ក្នុង​ការ​កំណត់ព្រំដែន ​។

សូម​ជម្រាប​ថា ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិ​នា​ឆ្នាំ​២០២៦ រដ្ឋលេខាធិការដ្ឋាន​កិច្ច ការ​ព្រំដែន របស់​កម្ពុជា​បាន​ប្រតិកម្ម​ម្តង​ហើយ ដោយ​បញ្ជាក់​ថា  ថៃ​មិន​អាច​យក​ច្បាប់​ក្នុងស្រុក ឬ​ក៏​នីតិ​វិធី​ផ្ទៃក្នុង​មក​ធ្វើ​ជា​មូលហេតុ​ក្នុង​ការ​លុប​MOU ២០០០ បាន​នោះ​ទេ ប៉ុន្តែ​កន្លង​ទៅ​ថៃ​ហាក់ដូច ជា​មិន​ពើ​នឹង​ការ​ជំទាស់​របស់​កម្ពុជា​ ។ ជាក់ស្តែង​កន្លង​ទៅ ថៃ​បាន​លុប​MOU ២០០១ ស្តី​ពី​ការ​គ្រប់គ្រង​តំបន់​ត្រួ​ន​ស៊ីគ្នា​នៅ​ឈូ​ន​សមុទ្រ​ថៃ​រួម​ទៅ​ហើយ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ​ឆ្នាំ​២០២៦ ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១៩ ​ឧសភា ​ឆ្នាំ​២០២៦​ ឯកឧត្តម ប៉ែន បូ​ណា​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ជូន​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះ បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ច​ព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​ ។

អ្នកនាំពាក្យ​បាន​អះអាង​ថា​កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ