ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ទូច ៖ កូនខ្មែរត្រូវចងចាំប្រវត្តិសាស្ត្រ និងហ៊ានប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដាស់តឿន​កូន​ខ្មែរ​កុំឱ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ និង​ត្រូវ​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ខ្លាំង​ៗ ។

ជាក់ស្តែង​លោក សុខ ទូច បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ​ថា ៖ ថៃ​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ មាន​គ្រប់​រសជាតិ ។ ដូចនេះ កូន​ខ្មែរ​ត្រូវ​ចង​ចាំ ចង​ចាំ​ប្រវត្តិសាស្ត្រ ដែល​គេ​មាន​គោលបំណង​ឈ្លានពាន​យើង​ជា​ច្រើន​លើក​មក​ហើយ ។

លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​បន្ថែម​ទៀត​ថា ៖
១- ត្រូវ​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ​ឆ្លើយ​តប​នឹង​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ​កន្លង​មក​។
២- កុំឱ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ៗ​។
៣- កុំ​ច្រណែន​គេ នៅ​ពេល​យើង​ដើរ​មិន​ទាន់​គេ ត្រូវ​ខំប្រឹង​ឡើង​។
៤- ត្រូវ​ហ៊ាន​យកដៃ​គូ​ដែល​ខ្លាំ​ជាង​យើង​មក​ប្រកួតប្រជែង ទើប​យើង​មាន​សុវត្ថិភាព​។