ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​-​កូរ៉េ​ខាងត្បូង​ត្រៀមខ្លួន​រួច​ស្រេច ព្រមព្រៀង​គ្នា​លើ​ភាព​ជា​ដៃគូ​សន្តិសុខ​ថាមពល

2 នាទី មុន

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង គ្រោង​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ រួម​ទាំង​ការ​បង្កើត​ឃ្លាំង​ស្តុក​ទុក​ប្រេង​បម្រុង​រួម​គ្នា​។ នេះ​បើ​តាម​ប្រភព​ពី Nikkei និង Reuters…

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង គ្រោង​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ រួម​ទាំង​ការ​បង្កើត​ឃ្លាំង​ស្តុក​ទុក​ប្រេង​បម្រុង​រួម​គ្នា​។ នេះ​បើ​តាម​ប្រភព​ពី Nikkei និង Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦​។

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នា​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី Sanae Takaichi និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Lee Jae Myung នៅ​ក្នុង​ទីក្រុង​អាន​ដុ​ង (Andong) ខេត្ត​ក្យ​ង​សាំង​ខាងជើង (North Gyeongsang) ប្រទេស​កូរ៉េ​ខាងត្បូង​។

តាម​របាយការណ៍ ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​នៅ​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ស្តុក​ទុក​ប្រេង​បម្រុង​។ គំនិត​ផ្តួចផ្តើម​នេះ នឹង​ប្រើប្រាស់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ថាមពល​ជាមួយ​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ក្នុង​តំបន់​ផង​ដែរ​។

មូលហេតុ​ពីក្រោយ​ការ​សម្រេចចិត្ត​នេះ​កើតឡើង បន្ទាប់​ពី​វិបត្តិ​សង្គ្រាម​មជ្ឈិមបូព៌ា ដែល កំពុង​កើតឡើង​នៅ​ប្រទេស​អ៊ី​រ៉​ង់ និង​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​ធ្វើ​ឱ្យ​រំខាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​សកល​។

មូលហេតុ​មួយទៀត គឺ​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​សកល ដោយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​នាក់​ក៏​ត្រូវការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​វាយតម្លៃ​លទ្ធផល​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump និង​ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ