ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់អន្ទាក់កាមេរ៉ាសុវត្ថិភាព! ម្ចាស់ហាងនាំខ្លួនបុរស​ឥណ្ឌូនេស៊ីម្នាក់ ប្រគល់ឱ្យកងរាជអាវុធហត្ថ ក្រោយ​គាស់ហាងប្ដូរប្រាក់​

19 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ណា​ន ចាន់​នី ភេទ​ស្រី…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ណា​ន ចាន់​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្តី​ពី​ករណី​លួច​ស្ថាន​ទម្ងន់ទោស​ (​គាស់​ហាង​លួច​ទ្រព្យសម្បត្តិ​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ​(​ពិនិត្យ​តាម​កា​មេ​រ៉ា​សុវត្ថិភាព​) ​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ហាង​ប្ដូរ​ប្រាក់​មួយ​កន្លែង ​មា​នទី​តាំងនៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួច​លួច​យក​ប្រាក់​ថៃ​ចំនួន​១០,០០០​បាត​(​មួយ​ម៉ឺន​បាត​) និង​ទូរ​សព្ទ​ដៃ​ចំនួន​០៥​គ្រឿង​។

ក្រោយ​ទទួល​បណ្ដឹង​រួច​ លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ ស្រាប់តែ​ដើមបណ្ដឹង​​បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ កា រ៉ា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ប្រគល់​ជូន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តែ​ម្ដ​ង ដោយនៅ​លើ​ដងខ្លួន​មាន​ស្នាម​របួស​ជាំ បែកក្បាល របួស​ត្រង់​ស្មងជើង​ខាងឆ្វេង និង​ភ្នែក​ខាងស្តាំ​ហើម​ជាំ​។ ក្រោយ​កម្លាំង​ជំនាញ​ទទួល​ជនសង្ស័យ និង​បានឱ្យ​មន្ដ្រី​ពេទ្យ​ពិនិត្យ និង​ព្យាបាល​បឋម បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​សួរនាំ​តាម​នីតិវិធី ​។​ 

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ហាង​របស់​ជន​រង​គ្រោះ លួច​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន​។

ដោយ​ផ្អែក​លើ​ច​ម្លើយ​សារភាព និង​តាម​រូបភាព​វី​ដេ​អូ​កាមេ​រ៉ា​សុវត្ថិភាព កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ​អាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ