ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំ​បន្ទាន់ ដាក់​ទិស​ដៅ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឆបោកតាមអនឡាញ

12 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ នេះ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តី​ពី​ការ​បង្ក្រាប ទប់ស្កាត់…

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ នេះ រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តី​ពី​ការ​បង្ក្រាប ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ថង សា​វុន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់លោក​អភិបាលរង​ខេត្ត​,​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​លោកស្នងការ​រង និង​លោកនាយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំងលោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​អាវុធហត្ថ​ចូលរួម ។ ក្រៅពី​នេះ ក៏​មានការ​ចូលរួម​ពីលោក​អភិបាល​ នៃ​គណៈ​អភិបាលក្រុង​/​ស្រុក​ទាំង​៥ និង​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​៥ ផង​ដែរ ​។

ការ​បើក​កិច្ចប្រជុំ​ ស្តី​ពី​ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ គឺ​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​ជម្រុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ក្តៅ ក្នុង​ការ​បង្ក្រាប​រាល់​ល្បិច​កល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ​គ្រប់​រូបភាព ដែល​កំពុង​យាយី​ដល់​សន្តិសុខ​ស្រទាប់​មហាជន​ ។

នា​ឱកាស​នោះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ម៉ឺងម៉ាត់ ដោយ​ជម្រុញ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​ពីរ​ប្រភេទ គឺ​ទាំង​កម្លាំង​នគរបាល​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់ លោកស្នងការ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់ លោក​មេបញ្ជាការ ត្រូវ​សហការ​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការ​ស្រាវជ្រាវ ក្ដាប់​ព័ត៌មាន និង​បើក​ប្រតិបត្តិការ​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេលវេលា រាល់​ទីតាំង ឬ​សកម្មភាព​សង្ស័យ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា (Online Scams) ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​ផលប្រយោជន៍ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ដាច់ខាត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ