ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយប្រេងម៉ាស៊ូតនៅកំពង់ផែហាវ៉ៃ ឆ្មាំសមុទ្រអាម៉េរិកចេញអន្តរាគមន៍ភ្លាមៗ

13 ម៉ោង មុន

ទីក្រុងឡូសអែនជឺឡែស៖ ឆ្មាំសមុទ្រសហរដ្ឋអាម៉េរិកបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃចន្ទនេះ ដើម្បីទប់ស្កាត់ និងប្រមូលប្រេងដែលបានកំពប់នៅក្នុងកំពង់ផែ Ala Wai ក្រុង Honolulu នៃរដ្ឋហាវ៉ៃ។…

ទីក្រុងឡូសអែនជឺឡែស៖ ឆ្មាំសមុទ្រសហរដ្ឋអាម៉េរិកបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃចន្ទនេះ ដើម្បីទប់ស្កាត់ និងប្រមូលប្រេងដែលបានកំពប់នៅក្នុងកំពង់ផែ Ala Wai ក្រុង Honolulu នៃរដ្ឋហាវ៉ៃ។ ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមជ្ឈមណ្ឌលបញ្ជាការដ្ឋានទទួលបានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យ ពីការលេចធ្លាយប្រេងម៉ាស៊ូតពណ៌ក្រហម​នៅក្បែរផែចតនាវាផ្នែកខាងជើងនៃកំពង់ផែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

ក្រុមឆ្លើយតបការបំពុលបរិស្ថានមកពីក្រុមហ៊ុន PENCO បានដាក់ពង្រាយសម្ភារៈស្រូប​យកប្រេង និងបន្ទះទប់ស្កាត់ចំនួន ២៣ បាវ ដើម្បីកុំឱ្យប្រេងរីករាលដាលកាន់តែខ្លាំង និងបូមប្រេងចេញពីផ្ទៃទឹក។ រហូតមកទល់ពេលនេះ ប្រភពដើម និងបរិមាណពិតប្រាកដនៃប្រេងដែលកំពប់នេះ នៅមិនទាន់ត្រូវបានដឹងនៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់។

ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថាមិនទាន់មានរបាយការណ៍ស្តីពីមនុស្សរងរបួស ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់សត្វព្រៃក្នុងតំបន់នោះឡើយ ខណៈឆ្មាំសមុទ្រអាម៉េរិកក៏បានអំពាវនាវឱ្យសាធារណជនរក្សាគម្លាតសុវត្ថិភាពពីតំបន់ប្រតិបត្តិការផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ