ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ត្រឹម​១០​ម៉ោង នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណីលួច​​ទូរ​សព្ទ​ដៃ​របស់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​៣:០០​នាទី​រសៀល កម្លាំង​ផ្នែក​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ទូរ​សព្ទ​ដៃ​របស់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​៣:០០​នាទី​រសៀល កម្លាំង​ផ្នែក​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ទូរ​សព្ទ​ដៃ​របស់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ នៅ​ចំណុច​ផ្លូវ​១៥៤ កែង​៤៩ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៥:៣០​នាទី​ព្រឹក ។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ នៅ​ខាងក្រោយ​សាលា​បឋម​សិក្សា​នរោត្តម ផ្លូវ​១៩ កែង​១៤៨ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ រួម​មាន ៖
១- ឈ្មោះ ចាន់ សំណាង ហៅ​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។
២- ឈ្មោះ មាស អៀ​រ៉ុ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​បាន​ប្រគល់​ទូរ​សព្ទ​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ