ខេត្តកំពង់ស្ពឺ៖ ផ្ទះមួយខ្នងដែលគេស្គាល់ថាជាផ្ទះរបស់មន្ត្រីនគរបាលសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ បើទោះបីជាសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ក៏មិនអាចជួយបាន ដោយសារតែឆ្លងចរន្តភ្លើង។
ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមន្ត្រីនគរបាល បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងមានទំហំ ៨ម៉ែត្រ គុណនិង១១ម៉ែត្រ ធ្វើពីឥដ្ឋប្រក់ស័ង្កសី ជាកម្មសិទ្ធិ របស់ឈ្មោះ កែវ ផល្លា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍រការធំ និងប្រពន្ធឈ្មោះ កែវ សុខលីន អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ករណីខាងលើនេះបណ្តាលឱ្យរងការការខូចខាត
សម្ភារៈ អីវ៉ាន់ និងលុយសរុបចំនួន ៥០លានរៀល ប្លង់ដីចំនួន៧ប្លង់ និងឯកសារមួយចំនួន សំបុត្រកំណើត ចំនួន៤ អត្តសញ្ញាណប័ណ្ណចំនួន០២ សន្លឹក ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងទៀតថា មូលហេតុដែល ធ្វើឱ្យអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្លាយទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។ ចំពោះអគ្គិភ័យខាងលើមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ នោះទេ។
នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា
លទ្ធផលកិច្ចប្រតិបត្តិការ អន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០១ -រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានគរបាលក្រុងច្បារមន ចំនួន ០១គ្រឿង
-កម្លាំងសរុបចំនួន ៣៥នាក់
-នគរបាលក្រងច្បារមនចំនួន៣០នាក់
កងរាជអាវុធហត្ថក្រុងច្បារមន ០៣នាក់
ផ្នែកសឹករងច្បារមនចំនួន០២នាក់ និងប្រើប្រាស់ទឹក អស់ចំនួន០២ឡានទើបរលត់ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង៕









ចែករំលែកព័តមាននេះ