ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំ​តៃវ៉ាន់​ថា​មាន​តែ​ប្រជា​ជន​នៃ​កោះ​នេះ​ប៉ុណ្ណោះ​ជា​អ្នក​​សម្រេច​ជោគ​វាសនា​អនាគត​របស់​ខ្លួន

4 ម៉ោង មុន

ទី​ក្រុង​តៃ​ប៉ិ៖ ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃឈីង​តិ ថ្លែង​ថា​ជោគ​វាសនា​-​អនាគត​នៃ​ដែន​ដី​មួយ​នេះ​ត្រូវ​សម្រេច​ដោយ​ប្រជា​ជន​២៣​លាន​នាក់​របស់​ខ្លួន​។ ពោល​គឺ​មិន​មែន​សម្រេច​ដោយ​កម្លាំង​បរទេស​ឡើយ​។ នៅ​ក្នុង​ឱកាស​សម្ពោធ​ខួប​ទី​២​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ លោក​ឡៃ​ឈីង​តិ​ថ្លែង​ថា​គោល​ដៅ​របស់​លោក​ដែល​ឡើង​មក​កាន់​អំណាច​ជា​ប្រធានា​ធិបតី​តៃវ៉ាន់​គឺ​ដើម្បី​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​កម្លាំង​បរទេស​កែ​ប្រែ​ស្ថាន​ភាព​បច្ចុប្បន្ន​។ លោក​ឡៃ​ឈីង​តិ​ថ្លែង​បន្ត​ទៀត​ថា​លោក​នៅ​តែ​ទន្ទឹង​​រង់​ចាំ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ប្រទេស​ចិន​ជា​និច្ច​…

ទី​ក្រុង​តៃ​ប៉ិ៖ ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃឈីង​តិ ថ្លែង​ថា​ជោគ​វាសនា​-​អនាគត​នៃ​ដែន​ដី​មួយ​នេះ​ត្រូវ​សម្រេច​ដោយ​ប្រជា​ជន​២៣​លាន​នាក់​របស់​ខ្លួន​។ ពោល​គឺ​មិន​មែន​សម្រេច​ដោយ​កម្លាំង​បរទេស​ឡើយ​។ នៅ​ក្នុង​ឱកាស​សម្ពោធ​ខួប​ទី​២​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ លោក​ឡៃ​ឈីង​តិ​ថ្លែង​ថា​គោល​ដៅ​របស់​លោក​ដែល​ឡើង​មក​កាន់​អំណាច​ជា​ប្រធានា​ធិបតី​តៃវ៉ាន់​គឺ​ដើម្បី​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​កម្លាំង​បរទេស​កែ​ប្រែ​ស្ថាន​ភាព​បច្ចុប្បន្ន​។

លោក​ឡៃ​ឈីង​តិ​ថ្លែង​បន្ត​ទៀត​ថា​លោក​នៅ​តែ​ទន្ទឹង​​រង់​ចាំ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ប្រទេស​ចិន​ជា​និច្ច​ ប៉ុន្តែ​នៅ​ក្នុង​ភាព​ស្មើ​មុខ​មាត់​គ្នា​ និង​ភាព​ថ្លៃ​ថ្នូរ​។ លោក​អះ​អាង​ថា​តៃវ៉ាន់​ជា​សមាជិក​នៃ​សហ​គមន៍​អន្តរ​ជាតិ​ មិន​មែន​ជា​ភាគី​ដែល​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ស្ថិរ​ភាព​នោះ​ឡើយ​។ ថ្ងៃ​នេះ ការិយាល័យ​ទំនាក់​ទំនង​ជា​មួយ​កោះ​តៃវ៉ាន់​នៅ​ប្រទេស​ចិន​បាន​ចោទ​ប្រកាន់ថា​លោក​ឡៃ​ឈីង​តិ​ជា​អ្នក​ញុះ​ញង់​ឱ្យ​មាន​ការ​ប្រ​ឈម​មុខ​គ្នា​ព្រោះ​គាត់​គាំទ្រ​ឯក​រាជ្យ​ភាព​សម្រាប់​កោះ​តៃវ៉ាន់​។

​អ្នក​នាំ​ពាក្យ​ការិយាល័យ​នេះ លោក​ស្រី​ជូ​ហ្វឹង​លាន ថ្លែង​ថា​លោក​ឡៃ​ឈីង​តិ​ធ្វើ​ឱ្យ​ក្រុម​ដែល​ចង់​ផ្ដាច់​ទឹក​ដី​ភាន់​ច្រឡំ​ការ​ពិត​ ហើយ​សប្បាយ​ភ្លេច​ខ្លួន​។ លោក​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ប្រជា​ធិប​តេយ្យ​ទល់​នឹង​អំណាច​ផ្ដាច់​ការ​ដើម្បី​ពិពណ៌​នា​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​។ លោក​ស្រី​ជូ​ក៏​បាន​ចោទ​ប្រកាន់​ទៀត​ថា​លោក​ឡៃ​ឈីង​តិ​​​មិន​ខ្វាយ​ខ្វល់​អំពី​​សុខុមាល​ភាព​របស់​ប្រជា​ជន​ខ្លួន​ឯង​ទេ ប៉ុន្តែ​សុខ​ចិត្ត​ផ្គាប់​ផ្គន់​កម្លាំង​ខាង​ក្រៅ​ដែល​ចង់​ស្វះ​ស្វែង​រក​ឯក​រាជ្យ​ភាព​តៃវ៉ាន់​តាម​រយៈ​ជំនួយ​បរទេស​ និង​ការ​ប្រកាស​ឯក​រាជ្យ​ដោយ​កម្លាំង​​។

លោក​ឡៃ​ឈីង​តិ​ឡើង​កាន់​អំណាច​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ទទួល​រង​សម្ពាធ​ពី​ខាង​ក្រៅ​ផង និង​ពី​ក្នុង​ចំណោម​ប្រជា​ជន​នៅ​តៃវ៉ាន់​ផង​។ ក្នុង​​នោះ​ លោក​ក៏​ទទួល​រង​សម្ពាធ​ពី​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ រដ្ឋ​សភា​ដែល​មាន​សំឡេង​ភាគ​ច្រើន​មក​ពី​ខាង​គណបក្ស​ប្រឆាំង​បាន​កាត់​បន្ថយ​គម្រោង​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ដែល​លោក​ស្នើ​សុំ​៤០​ពាន់​លាន​ដុល្លារ​នោះ​បញ្ចុះ​មក​នៅ​ត្រឹម​២៥​ពាន់​លាន​ដុល្លារ។ នៅ​សប្ដាហ៍​នេះ សភា​ព្យាយាម​បោះ​ឆ្នោត​ដក​តំណែង​លោក​ឡៃ​ឈីង​តិ​ថែម​ទៀត​ ប៉ុន្តែ​ត្រូវ​បរាជ័យ​៕ ប្រភព៖ Al Jazeera​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ