ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​រដ្ឋបាល​ត្រួតពិនិត្យ អគារ​ខុន​ដូ​មួយ​កន្លែង រក​ឃើញ​ជនបរទេស​៥​នាក់ គ្មាន​លិខិត​ឆ្លងដែន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បន្ត​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ តាម​ទីតាំង​ខុន​ដូ ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ រក​ឃើញ​ជនបរទេស ០៨​នាក់ (​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ០៣​នាក់…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បន្ត​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ តាម​ទីតាំង​ខុន​ដូ ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ រក​ឃើញ​ជនបរទេស ០៨​នាក់ (​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ០៣​នាក់ ) និង ០៥​នាក់​គ្មាន​លិខិត ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ សហការ​ជាមួយ កម្លាំង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ចុះ​ត្រួតពិនិត្យ​ខុន​ដូរ​មួយ​កន្លែង យីហោ «​ដេ​លី សង្ហា​រឹម » ស្ថិត​នៅ​ភូមិ ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ​បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​បទបញ្ជា​ពី ឯកឧត្តម ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​បន្ត​ចុះ​រដ្ឋបាល​តាម​ទីតាំង​ខុន​ដូរ អា​ផាត​មិន​ជួល និង​តាម​បណ្តា​សណ្ឋាគារ មិន​អោយ​មាន​ជា​ដាច់ខាត នូវ​ជនបរទេស ដែល​គ្មាន​លិខិតឆ្លងដែន ដែល​មក​លួច​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នោះ​ឡើយ ។

លោក អភិបាល​បន្ត​ថា ជាក់ស្តែង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ពិនិត្យ​ទីតាំង​ខុន​ដូ មួយ​កន្លែង ដែល​មាន​យីហោ​« ដេ​លី សង្ហារ​រឹម​» រក​ឃើញ​មាន​ជនបរទេស​រស់នៅ រួម​មាន​ជនជាតិ ឥណ្ឌា ០១​នាក់
, ជនជាតិ កា​មេ​រ៉ូ​ន ០៤​នាក់​, ជនជាតិ ប៉ា​គី​ស្ថាន ០២​នាក់ , ជនជាតិ នី​ហ្សេ​រី​យ៉ា ០១​នាក់ (​សរុប ០៨​នាក់ ) ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ជនបរទេស​ចំនួន ០៣​នាក់ ជនជាតិ​ឥណ្ឌា និង​ជនជាតិ​ប៉ា​គី​ស្ថាន មាន​លិខិតឆ្លងដែន ទិ​ដ្ឋ​ការ​ត្រឹមត្រូវ ចំណែកឯ​ជនជាតិ កា​មេ​រ៉ូ​ន ៤​នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា ០១​នាក់ មិន​មាន​លិខិតឆ្លងដែន និង​ទិ​ដ្ឋ​ការ​ត្រឹមត្រូវ​នោះ​ទេ​។

ចំពោះ ជនបរទេស​ទាំង​០៥​នាក់ ដែល​មាន​គ្មាន​លិខិត ត្រូវ​បាន សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បីបន្តនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ