ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ចិន​ផ្ដា.ច់​ផ្ដិ.ល​ជី.វិ.ត​មនុស្ស​២២​នាក់​ និង​បាត់​ខ្លួន​២០​នាក់

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ចិន​បាន​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​យ៉ាង​តិច​២២​នាក់​ ចំណែក​មនុស្ស​២០​នាក់​ទៀត​បាត់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ចិន​នៅ​ថ្ងៃ​នេះ​។ គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ និង​អាកាស​ធាតុ​ប្រែប្រួល​ខ្លាំង​បាន​ក្លាយ​ជា​រឿង​ធម្ម​តា​​នៅ​ប្រទេស​ចិន​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ​ជា​ពេល​ដែល​តំបន់​ខ្លះ​ទទួល​រង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​យកតែ​​មែន​ទែន​។ ចំណែក​តំបន់​ខ្លះ​បែរ​ជា​ក្ដៅ​ធ្វើ​ឱ្យ​ដី​បែក​ក្រហែង​។ តំបន់​ខ្លះ​ទូទាំង​ប្រទេស​ចិន​មានភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​នេះ​ធ្វើ​ឱ្យ​សាលារៀន​ និង​ការដ្ឋាន​សាង​សង់​មួយ​ចំនួន​ត្រូវ​ផ្អាក​សកម្ម​ភាព​។…

ទី​ក្រុង​ប៉េកាំង៖ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ចិន​បាន​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​យ៉ាង​តិច​២២​នាក់​ ចំណែក​មនុស្ស​២០​នាក់​ទៀត​បាត់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ចិន​នៅ​ថ្ងៃ​នេះ​។ គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ និង​អាកាស​ធាតុ​ប្រែប្រួល​ខ្លាំង​បាន​ក្លាយ​ជា​រឿង​ធម្ម​តា​​នៅ​ប្រទេស​ចិន​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ​ជា​ពេល​ដែល​តំបន់​ខ្លះ​ទទួល​រង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​យកតែ​​មែន​ទែន​។ ចំណែក​តំបន់​ខ្លះ​បែរ​ជា​ក្ដៅ​ធ្វើ​ឱ្យ​ដី​បែក​ក្រហែង​។

តំបន់​ខ្លះ​ទូទាំង​ប្រទេស​ចិន​មានភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​នេះ​ធ្វើ​ឱ្យ​សាលារៀន​ និង​ការដ្ឋាន​សាង​សង់​មួយ​ចំនួន​ត្រូវ​ផ្អាក​សកម្ម​ភាព​។ អាជ្ញា​ធរ​បញ្ចេញ​សាច់​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ទុន​។ នៅ​ខេត្ត​ហ៊ូណាន មនុស្ស​៥​នាក់​ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​ស្លាប់​ និង​១១​នាក់​ទៀត​បាត់​ខ្លួន​។ កាលពី​ម្សិល​មិញ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​រាយ​ការណ៍​ថា​ប្រជា​ជន​ចិន​ជាង​៦​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​មួយ​កន្លែង​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​។

ចំណែក​នៅ​ខេត្ត​ក្វាង​ស៊ី​​ មនុស្ស​១០​នាក់​ត្រូវ​គេ​អះ​អាង​ថា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​រថ​យន្ត​ធុន​ធំ​មួយ​គ្រឿង​កំពុង​បើក​សុខ​ៗ​ស្រាប់​តែ​បោះ​ពួយ​ចូល​ទៅ​ក្នុង​ទន្លេ​ដែល​ជោរ​ជន់​ដោយ​ទឹក​ភ្លៀង​។ ខេត្ត​កួយ​ចូវ​ដែល​នៅ​ក្បែរ​ខាង​នោះ​ក៏​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ផង​ដែរ​ និង​បណ្ដាល​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​៥​នាក់​បាត់​ខ្លួន​។ ក្រឡេក​ទៅ​មើល​តំបន់​ប៉ែក​ខាង​ជើង​ដូច​ជា​នៅ​ខេត្ត​ហឺ​ប៉ី​ជា​ដើម​ មនុស្ស​៣​នាក់​ស្លាប់​ និង​៤​នាក់​បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​ដោយ​សារ​ភ្លៀ​ង​ធ្លាក់​ខ្លាំង​ដែល​ធ្វើ​ឱ្យ​បាក់​រលំ​អគារ​ និង​កាត់​ផ្ដាច់​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ចំនួន​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជា​ជន​ រដ្ឋ​បាន​ផ្ដល់​ប្រាក់​វិភាជន៍​១២០​លាន​យ័ន្ត​ ឬ​ប្រហាក់​ប្រ​ហែល​នឹង​១៧,៦​លាន​ដុល្លារ​សម្រាប់​តំបន់​រង​គ្រោះ​ចំនួន​៥​ទីតាំង​។ ទឹក​ប្រាក់​៣០​លាន​យ័ន្ត​បន្ថែម​ទៀត​ផ្ដល់​ទៅ​ឱ្យ​គណៈ​អភិ​បាល​ខេត្ត​កួយ​ចូវ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ក៏​ច្រើន​​ផង​ដែរ​។ មនុស្ស​ជិត​២៤០០០​នាក់​ត្រូវ​ជម្លៀស​ខ្លួន​នៅ​ខេត្ត​ហ៊ូ​ណាន កួយ​ចូវ និង​ហឺប៉ី​៕ ប្រភព៖ Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ