ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៨ លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ប្រមាណ​៨ លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​នៅ​ខេត្តកំពង់ចាម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​ចំនួន​១.១៨៩.០០០.០០០ យ៉េន (​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត​គម្រោង​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ នៅ​ខេត្តកំពង់ចាម ។

ក្រោម​ជំនួយ​ឥត​សំណង​នេះ វិទ្យាស្ថាន​គរុកោសល្យ​ខេត្តកំពង់ចាម​នឹង​ត្រូវ​បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ និង​ធនធាន​អប់រំ​ចាំបាច់ ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​គ្រូបង្រៀន និង​លើកកម្ពស់​គុណភាព អប់រំ​កម្រិត​មូលដ្ឋាន ។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ជប៉ុន​ក្នុង​ការ​លើកកម្ពស់​ការ អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ធនធានមនុស្ស​កម្ពុជា ក៏​ដូច​ជា​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន​៕