សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី១៩ ឧសភា បានគំរាមជាថ្មីវាយប្រហារអ៉ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនអាចសម្រេចបានជាមួយប្រទេសនេះទេនោះ ។ ចំណែកកងទ័ពអ៉ីរ៉ង់វិញបានសន្យាបើករណសិរ្សថ្មីៗ ប្រសិនបើអាមេរិកបើកការវាយប្រហារឡើងវិញ ។
ប្រធានាធិបតីអាមេរិកបានរំឭកថា លោកសង្ឃឹមថា មិនចាំបាច់ធ្វើសង្គ្រាមទៀតទេ ប៉ុន្តែ យើងអាចវាយសំពង
អ៉ីរ៉ង់ខ្លាំងថែមទៀត។ នៅសេតវិមានលោកថ្លែងទៅកាន់ក្រុមអ្នកកាសែតថា សម្រាប់ពេលនេះ ខ្ញុំមិនប្រាកដដែរ។ ការវាយប្រហារខ្លាំងជាថ្មីលើអ៉ីរ៉ង់អាចមានក្នុងពេល២ ឬ៣ថ្ងៃទៀត ឬអាចថ្ងៃទី២២ ២៣ ២៤ ឧសភា ឬមួយនាដើមសប្ដាហ៍ខាងមុខ ។
ប្រទេសកាតាបានអំពាវនាវ ទុកពេលច្រើនទៀតសម្រាប់រកដំណោះស្រាយខាងការទូត ចំពោះជម្លោះដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនពាន់នាក់រួចហើយ និងនាំឲ្យមានការស្ទះខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ មុននេះលោកត្រាំគ្រោងវាយប្រហារជាថ្មីកម្ទេចអ៉ីរ៉ង់ នាថ្ងៃទី១៩ ឧសភា តែបានប្រកាសផ្អាកវិញ តាមសំណើរបស់មេដឹកនាំនៃបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស៍។ លោកក៏អះអាងដែរថា ការចរចាកំពុងបន្តយ៉ាងសកម្ម
ទៀត។
ទោះបីយ៉ាងណា ក្នុងសារមួយតាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំអះអាងថា អាមេរិកនៅតែត្រៀមជានិច្ច ធ្វើការវាយប្រហារទាំងស្រុង និងទ្រង់ទ្រាយធំប្រឆាំងអ៉ីរ៉ង់គ្រប់ពេល ប្រសិនបើកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបាន មិនត្រូវបានរកឃើញជាមួយអ៉ីរ៉ង់ទេនោះ។ លោកត្រាំបន្តថា កិច្ចព្រមព្រៀងនោះ ត្រូវធានាថា
អ៉ីរ៉ង់មិនអាចបំពាក់អាវុធនុយក្លេអ៊ែរ ។ អ៉ីរ៉ង់និយាយថា ត្រៀមខ្លួនពេញលេញរួចហើយសម្រាប់គ្រប់យថាភាព។
នាថ្ងៃទី១៩ ឧសភា អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ លោកម៉ូហាម៉ាដអាក្រាមីនីយ៉ាបានព្រមានថា ប្រសិនបើសត្រូវប្រព្រឹត្តអំពើឆ្កួតៗហើយធ្លាក់ជាថ្មីក្នុងអន្ទាក់របស់អ៉ីស្រាអែល រួចធ្វើការឈ្លានពានជាថ្មីប្រឆាំងអ៉ីរ៉ង់ នោះយើងនឹងបើករណសិរ្សថ្មីៗប្រឆាំងតបវិញ ។
នាព្រឹកថ្ងៃទី១៨ ឧសភា ក្រសួងការបរទេសអ៉ីរ៉ង់ថ្លែងថា បានឆ្លើយតបសំណើថ្មីរបស់អាមេរិក ដើម្បីចាកចេញពីភាពទ័លច្រក ។ អ៉ីរ៉ង់បានលើកជាថ្មីពីការទាមទាររបស់ខ្លួន ពិសេសបំផុតប្រគល់ឲ្យវិញបណ្ដាទ្រព្យសម្បត្តិអ៉ីរ៉ង់ដែលបង្កកទុកនៅបរទេស និងលុបចោលទណ្ឌកម្មអន្តរជាតិ ដែលធ្វើឲ្យសេដ្ឋកិច្ចខ្លួនត្រូវស្ទះ ។
នាថ្ងៃទី១៩ ឧសភា លោកត្រាំអះអាងនៅមុខសារព័ត៌មានថា មានវាសនាល្អបំផុតក្នុងការព្រមព្រៀងគ្នាជាមួយ
អ៉ីរ៉ង់ ដោយលោកថា ពិនិត្យឃើញការវិវឌ្ឍដែលវិជ្ជមានបំផុត តែលោកមិនផ្ដល់ភាពលម្អិតឡើយ។ អាមេរិកទាមទារឲ្យអ៉ីរ៉ង់រក្សាទុកតែទីតាំងនុយក្លេអ៊ែរមួយ ដែលកំពុងមានសកម្មភាព ហើយផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រាញ់ខ្ពស់ដែលស្តុកទុកទាំងអស់ទៅកាន់អាមេរិក ។
ចំណែកអនុប្រធានាធិបតីអាមេរិក លោកឌីជីវ៉ានវិញ អះអាងនាថ្ងៃទី១៩ ឧសភា ថា មានការរីកចម្រើនល្អបំផុត
នានាក្នុងការចរចាជាមួយអ៉ីរ៉ង់ តែលោកនៅតែរំឭកថា ដៃនៅតែជាប់នឹងកៃកាំំភ្លើងដដែលនៅឡើយ ៕
ចែករំលែកព័តមាននេះ