ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានសហការជាមួយកម្លាំងជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការឃាត់ចាប់រថយន្តចំនួន០១គ្រឿង ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយតទ្រុងឱ្យខ្ពស់ និងវែងទៅផ្នែកខាងក្រោយ ។
ជាក់ស្តែងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រកាសនាថ្ងៃទី១៩ ខែឧសភានេះថា ៖ សកម្មភាព នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់រថយន្ត០១គ្រឿង ពាក់ព័ន្ធក្នុងករណីកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុងកម្ពស់ និងខាងក្រោយ) ធ្វើការកាត់ទ្រុង និងរុះរើឲ្យត្រូវតាមលក្ខណៈបច្ចេសដើមវិញ និងធ្វើកិច្ចសន្យាអប់រំ ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានបន្តថា សូមអ្នកបើកបរទាំងអស់ មេត្តាចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអ្នកស្លា.ប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះ ថ្ងៃស្អែកកុំមានគ្រោះថ្នាក់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ