ឆេះទូក្លាស្សេបន្លែក្នុងផ្ទះល្វែង ផ្អើលផ្សារនាគមាស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆាបឆេះទូក្លាស្សេបន្លែមួយកន្លែងក្នុងផ្ទះល្វែង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ជូនកម្លាំងសមត្ថកិច្ចចេញរថយន្តដូចអគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង៨និង៣នាទីយប់ ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦ ម្តុំផ្សារនាគមាស ផ្លូវ២៣១កែង៣១៦ ភូមិ៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះខាងលើជាប្រភេទផ្ទះល្វែងមានទូក្លាសេ បន្លែចម្រុះ សំរាប់លក់ចែកចាយជូនអតិថិជន ខណៈម៉ោងកើតហេតុ អត់ដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែមានផ្សែងហុយចេញពីទូក្លាស្សេខាងលើ អញ្ចឹងហើយពលរដ្ឋក៏ដូចជាម្ចាស់គឺបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជាច្រើនបំពង់នាំគ្នាបាញ់តែមិនរលត់នោះទេ អញ្ចឹងហើយទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចសូមជំនួយរថយន្តបង្ការពន្លត់អគ្គីភ័យរបស់ការិយាល័យស្នងការរាជធានីភ្នំពេញចេញទៅចំនួន ៣គ្រឿង បានធ្វើអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង៨និង៥០នាទីយប់ថ្ងៃ ដដែលទើបធ្វើឱ្យភ្លើងរលត់ទៅវិញ។
ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណានោះទេគ្រាន់តែខូចខាតទូក្លាសេ១ និងសម្ភារៈផ្សេងៗមួយចំនួននៅក្នុងផ្ទះតែប៉ុណ្ណោះចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕














ចែករំលែកព័តមាននេះ