ចុះរដ្ឋបាលនៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងក្នុងខណ្ឌទួលគោក ឃាត់ខ្លួនប្រុសស្រី៩នាក់ប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀ.ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនអនាថា ប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកនិងនគរបាលប៉ុស្តិ៍បឹងកក់ទី ២ឃាត់ខ្លួននៅក្នុងការចុះធ្វើរដ្ឋបាលនៅ ដីឡូតិ៍ទុកចោលមួយកន្លែងខណៈពេលដែលពួកគេជួបប្រមូលផ្ដុំប្រើប្រាស់គ្រឿង។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅ ព្រឹកថ្ងៃ២០ឧសភាឆ្នាំ២០២៦វេលាម៉ោង៩និង៣០នាទីកំលាំងផ្នែកជំនាញនៃអធិការដ្ឋាននគបាលខណ្ឌទួលគោកនិងប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានចុះរដ្ឋបាលនៅផ្លូវ៥៩២សង្កាត់បឹងកក់២។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ជនសង្ស័យចំនួន០៩នាក់ក្នុងនោះមាន ស្រី០២ ជាមុខសញ្ញប្រើប្រាស់គ្រឿងញៀន។
តាមព័ត៌មានបានអោយដឹងទៀតថា ជនសង្ស័យជាជនអនាថា ដែលបានលួចចូលទៅស្នាក់នៅក្នុងដីឡូតិ៍ទុកចោលខាងលើនិងបានជួបប្រមូលម្តុំគ្នាប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចដើម្បីបញ្ជូនទៅកាន់មណ្ឌលកែប្រែ ៕
ចែករំលែកព័តមាននេះ