ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រងនោម​ល្អ​ឬ​អត់? មើល​សញ្ញា​ទាំង ៤ នេះ​នៅ​លើ​បាតជើង​អ្នក

5 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស បាតជើង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “​កញ្ចក់​ឆ្លុះ​បញ្ចាំង​” ពី​ស្ថានភាព​សុខភាព​របស់​តម្រងនោម​។ ប្រសិនបើ​បាតជើង​របស់​អ្នក​នៅ​តែ​រក្សា​បាន​នូវ​សញ្ញា​ទាំង ៤ នេះ វា​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ថា​មុខងារ​តម្រងនោម​របស់​អ្នក​នៅ​ដំណើរការ​បាន​ល្អ​៖ ទី​មួយ បាតជើង​មាន​ភាព​កក់ក្តៅ​ជា​និច្ច…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស បាតជើង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “​កញ្ចក់​ឆ្លុះ​បញ្ចាំង​” ពី​ស្ថានភាព​សុខភាព​របស់​តម្រងនោម​។

ប្រសិនបើ​បាតជើង​របស់​អ្នក​នៅ​តែ​រក្សា​បាន​នូវ​សញ្ញា​ទាំង ៤ នេះ វា​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ថា​មុខងារ​តម្រងនោម​របស់​អ្នក​នៅ​ដំណើរការ​បាន​ល្អ​៖ ទី​មួយ បាតជើង​មាន​ភាព​កក់ក្តៅ​ជា​និច្ច ទោះបីជា​ពេល​យប់​ក៏​ដោយ ដែល​បង្ហាញ​ថា​ចរន្តឈាម​រត់​បាន​ស្រួល​។ ទី​ពីរ កែងជើង​មាន​ពណ៌​ផ្កាឈូក​ស្រស់ និង​មិនសូវ​ប្រេះ ដែល​បញ្ជាក់​ថា​ការ​គ្រប់គ្រង​ជាតិ​ទឹក និង​ចរន្តឈាម​ក្នុង​រាង​កាយ​មាន​ភាព​ប្រក្រតី​។ ទី​បី ក្រចកជើង​មាន​ពណ៌​ផ្កាឈូក​ស្រស់ មិនសូវ​មាន​ស្នាម​ឆ្នូត ឬ​ភាព​មិន​ប្រក្រតី ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ល្អ​។ ទី​បួន កជើង​មាន​ភាព​រហ័សរហួន និង​មិន​មានការ​ហើម ដែល​បង្ហាញ​ថា​ប្រព័ន្ធ​បញ្ចេញ​ចោល​ជាតិ​ទឹក និង​អំបិល​របស់​តម្រងនោម​នៅ​តែ​ដំណើរការ​យ៉ាង​រលូន​។

យ៉ាងណាមិញ ប្រសិនបើ​ជើង​របស់​អ្នក​មានការ​ប្រែប្រួល​ខុស​ប្រក្រតី​ដូច​ជា ស្ពឹក ស្ងួត​ខ្លាំង ឬ​ហើម កុំ​ភ្លេច​យកចិត្តទុកដាក់​តាមដាន​សុខភាព និង​ពិនិត្យ​មុខងារ​តម្រងនោម​ជាមួយ​គ្រូពេទ្យ ដើម្បី​ការពារ​បញ្ហា​សុខភាព​ដែល​អាច​កើត​មាននៅ​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ