ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ប្រដាល់ ដាវ លីឌុច បើកកន្លែងហាត់ក្បាច់គុណអន្តរជាតិនៅកោះរ៉ុង

4 ម៉ោង មុន

ស្តេច​ប្រដាល់ ដាវ លី​ឌុ​ច (Dave Leduc) ដែល​ធ្លាប់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​លើ​សៃ​វៀន​ប្រដាល់​នៅ​មី​យ៉ា​ន់​ម៉ា ថៃ និង​កម្ពុជា បាន​បើក​មជ្ឈមណ្ឌល​ប្រដាល់​គុន​ខ្មែរ​មួយ​នៅ​កោះ​រ៉ុ​ង ។…

ស្តេច​ប្រដាល់ ដាវ លី​ឌុ​ច (Dave Leduc) ដែល​ធ្លាប់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​លើ​សៃ​វៀន​ប្រដាល់​នៅ​មី​យ៉ា​ន់​ម៉ា ថៃ និង​កម្ពុជា បាន​បើក​មជ្ឈមណ្ឌល​ប្រដាល់​គុន​ខ្មែរ​មួយ​នៅ​កោះ​រ៉ុ​ង ។

លោក​បាន​អះអាង​នៅ​លើ​បណ្តាញ​សង្គម​ថា មជ្ឈមណ្ឌល​ដែល​កំពុង​តែ​សាងសង់ និង​រៀបចំ​នេះ បាន​ស្វាគមន៍​លោក ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​កាលពី​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ​២០២៦ ។

លោក​បាន​អះអាង​ថា មជ្ឈមណ្ឌល​នោះ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្បាច់គុន​ចម្រុះ​អន្តរជាតិ ជា​ពិសេស​គុន​ខ្មែរ ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ដាវ លី​ឌុ​ច ជា កីឡាករ​ជនជាតិ​កា​ណា​ដា ហើយ​ក៏​មាន​សញ្ជាតិ​មី​យ៉ា​ន់​ម៉ា កើត​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​១៩៩១ មាន​កម្ពស់ ១.៨៨​ម៉ែត្រ ។ ដាវ លី​ឌុ​ច ចាប់ផ្ដើម​ហាត់​ក្បាច់គុន តាំងពី​វ័យ​១៦​ឆ្នាំ ហើយ​បាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ជំនាញ​កីឡា​ប្រយុទ្ធ​ជា​ច្រើន មុន​ហាត់​ក្បាច់គុន នៅ​មី​យ៉ា​ន់​ម៉ា ។ នៅ​ឆ្នាំ​២០១៦ ដាវ លី​ឌុ​ច បាន​ទៅ​មី​យ៉ា​ន់​ម៉ា ហើយ​បាន​ហាត់​កីឡាប្រដាល់ និង​ចូលសញ្ជាតិ​មី​យ៉ា​ន់​ម៉ា ។ ដាវ លី​ឌុ​ច ក៏​ធ្លាប់​ហ្វឹកហាត់ និង​ប្រកួត​គុន​ចម្រុះ (MMA) និង​ប្រដាល់​នៅ​ថៃ​ផង​ដែរ​។

នៅ​កម្ពុជា​លោក​ក៏​ធ្លាប់​បង្ក​ព្យុះ​ភ្លៀង​នៅ​លើ​សៃ​វៀន​ជា​បន្តបន្ទាប់​ផង​ដែរ​កាលពី​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ