ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ព្រមានពង្រីកសង្គ្រាមហួសពីតំបន់មជ្ឈិមបូព៌ា បើសិនជាអាម៉េរិកហ៊ានបើកការវាយប្រហារជាថ្មី

13 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះបានចេញមុខព្រមានចំៗថា ខ្លួននឹងពង្រីកវិសាលភាពសង្គ្រាមឱ្យឆ្លងកាត់ផុតពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានបើកការវាយប្រហារយោធាម្តងទៀត បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកស្ទើរតែបញ្ជាឱ្យបើកការទម្លាក់គ្រាប់បែកទៅហើយ…

ទីក្រុងតេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះបានចេញមុខព្រមានចំៗថា ខ្លួននឹងពង្រីកវិសាលភាពសង្គ្រាមឱ្យឆ្លងកាត់ផុតពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានបើកការវាយប្រហារយោធាម្តងទៀត បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកស្ទើរតែបញ្ជាឱ្យបើកការទម្លាក់គ្រាប់បែកទៅហើយ ដោយខ្វះតែមួយម៉ោងទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «ប្រសិនបើការឈ្លានពានលើអ៊ីរ៉ង់កើតឡើងជាថ្មី សង្គ្រាមតំបន់ដែលធ្លាប់បានព្រមានទុកនោះ នឹងត្រូវពង្រីកឱ្យហួសពីព្រំដែនតំបន់នេះនៅពេលនេះ»។

ការព្រមានដ៏ក្តៅគគុកនេះបានកើតឡើងស្របពេលដែលកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៦សប្តាហ៍កន្លងមកនេះ កំពុងស្ថិតក្នុងភាពជាប់គាំងយ៉ាងខ្លាំង បើទោះបីជាអ៊ីរ៉ង់បានដាក់សំណើថ្មីទៅកាន់វ៉ាស៊ីនតោនក៏ដោយ។ លក្ខខណ្ឌរបស់ទីក្រុងតេហេរ៉ង់នៅតែរក្សាជំហរដដែល ដូចជាការទាមទារគ្រប់គ្រងច្រកសមុទ្រ Hormuz ការទាមទារសំណងការខូចខាតសង្គ្រាម ការដកទណ្ឌកម្ម និងការដកទ័ពអាម៉េរិកចេញពីតំបន់ ដែលលក្ខខណ្ឌទាំងនេះត្រូវបានលោក ត្រាំ បដិសេធរួចទៅហើយកាលពីមុន។

ទោះជាយ៉ាងណា ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតចុងក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថានបានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ហើយ ដើម្បីបន្តធ្វើជាស្ពានចម្លងសារ និងសម្របសម្រួលរវាងមហាអំណាចទាំងពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ