រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ម៉ូតូ១គ្រឿង ម៉ាក Honda Vario ប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងរំខានដល់អ្នកដទៃ នៅបណ្តោយផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ