ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសណ្ឋាន​អាវុធហត្ថ​ដោយ​ខុសច្បាប់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កន្លង​ទៅ កងរាជអាវុធហត្ថ ធ្លាប់​បាន​ឃាត់ខ្លួន​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត​ដូច​ជា បទ​ឆបោក​, បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​ល​។…

រាជធានី​ភ្នំពេញ ៖ កន្លង​ទៅ កងរាជអាវុធហត្ថ ធ្លាប់​បាន​ឃាត់ខ្លួន​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត​ដូច​ជា បទ​ឆបោក​, បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​ល​។ ជាក់ស្តែង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦​នេះ កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​រូប និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
១-​ឈ្មោះ យិ​ន វ​ណ្ណា​រ៉ា ហៅ លៀង ភេទ​ប្រុស កើត​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០០ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​នៅ​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
២-​ឈ្មោះ រស់ សុវណ្ណ​ច័ន្ទ​សំណាង ហៅ ដេ​ត ភេទ​ប្រុស កើត​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​១៩៨៧ មុខរបរ​បើកបរ​រថយន្ត ទីកន្លែង​កំណើត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៤១D ផ្លូវលំ​ចំការ​ស្ពៃ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​សូម​សហការ​ផ្តល់​ព័ត៌មាន​ជូន​កងរាជអាវុធហត្ថ ក្នុង​ករណី​ឃើញ​បុគ្គល​ដែល​មានការ​សង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ