ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផ្សព្វផ្សាយ​រឿង«ទទួលផលចោរកម្ម» អាជ្ញាធរខណ្ឌទួលគោក ចុះផ្អាកអាជីវកម្មបញ្ចាំម៉ូតូ១កន្លែង នៅសង្កាត់​ទឹកល្អក​ទី​៣

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ទិញ​លក់​ម៉ូតូ​ និង​ទទួល​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង ​នៅ​សង្កាត់​ទឹកល្អក់ទី​៣ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ​ចុះ​ត្រួតពិនិត្យ​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​ទីតាំង​ខាងលើទទួលផល​ចោរ​កម្ម ​និង​ធ្វើការ​ណែនាំ​ឲ្យ​ម្ចាស់​ផ្អាក​អាជីវកម្ម​ទទួល​បញ្ចាំ​យានយន្ត​ ។…

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ទិញ​លក់​ម៉ូតូ​ និង​ទទួល​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង ​នៅ​សង្កាត់​ទឹកល្អក់ទី​៣ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ​ចុះ​ត្រួតពិនិត្យ​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​ទីតាំង​ខាងលើទទួលផល​ចោរ​កម្ម ​និង​ធ្វើការ​ណែនាំ​ឲ្យ​ម្ចាស់​ផ្អាក​អាជីវកម្ម​ទទួល​បញ្ចាំ​យានយន្ត​ ។

តាម​នគរបាលខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង១៤​និង​៣០​នាទី​រសៀល គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក បុត្រ សុភា នាយករង​រដ្ឋបាល​សាលា​ខណ្ឌទួលគោក បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​ត្រួតពិនិត្យ​ទីតាំង​ទិញ​-​លក់​ម៉ូតូ មួយ​កន្លែង​ស្ថិត​នៅផ្ទះ​លេខ​៥០B ផ្លូវ​លេខ​១៩២ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ថា​ ទីតាំង​នេះ​ បាន​ទទួលផល​ចោរកម្ម ។

​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន ​កម្លាំង​ចម្រុះ​បាន​ដឹកនាំ​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង យើង​បាន​ពិនិត្យ​ឃើញ​ថា​ ៖ ទីតាំង​នេះ​មាន​លិខិត​អនុ​ញ្ញា​បើក​អាជីវកម្ម​ទិញ​-​លក់​ម៉ូតូ ចុះ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខណ្ឌទួលគោក (​ផុត​សុពលភាព​) ។

​ក្រោយ​ពី​ត្រួតពិនិត្យ​រួចរាល់​ក្រុមការងារ​ ​បាន​សម្រេច​ឲ្យ​ម្ចាស់​ទីតាំង​ឈ្មោះ សេង គឹ​ម​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ផ្អាក​ការ​ទទួល​បញ្ចាំ​យានយន្ត​ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​មានច្បាប់​អនុញ្ញាតិ​អាជីវកម្ម​ ទើប​បើក​អាជីវកម្ម​បាន និង​បាន​ណែនាំឲ្យ​ម្ចាស់​ទីតាំង​ធ្វើច្បាប់​ ទទួល​បញ្ចាំ​ (​មុន​នឹង​ទទួល​សម្ភារៈ ឫ​មធ្យោបាយ​ផ្សេង​ៗ​យក​មក​បញ្ចាំ​) ។

ដោយឡែក​ម៉ូតូ​ចំនួន​១៣​គ្រឿង ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុងផ្ទះ ​​នគរបាល​ពិនិត្យ​ឃើញ​ថា​ មាន​ប័ណ្ណ​សម្គាល់​យានយន្ត​ត្រឹមត្រូវ​ទាំង​១៣​គ្រឿង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ