ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ ក្នុង​មជ្ឈមណ្ឌល​បា​វិត​ផ្លា​ហ្សា នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនបរទេស​ជាង​១០០​នាក់

12 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​មជ្ឈមណ្ឌល​បា​វិត​ផ្លា​ហ្សា ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​មនុស្ស ក្នុង​រង្វង់​ប្រតិបត្តិការ ចំនួន​១២៩​នាក់ ស្រី ០៧​នាក់ (​វៀតណាម ១១​នាក់ ស្រី ០២​នាក់​, ចិន ១០៣​នាក់ (​ស្រី ០៥​នាក់​), ប៉ា​គី​ស្ថាន ១០​នាក់ (​ប្រុស​), បង់​ក្លា​ដេ​ស ០៤​នាក់ (​ប្រុស​), មី​យ៉ា​ន់​ម៉ា ០១​នាក់ (​ប្រុស​) ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន ៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One, ទូរ​សព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​បាន​ក្រុមការងារ​បិទ​ស៊ី​ល បិទ​ទីតាំង​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ