ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់កកាយរឿងចាស់ឆ្នាំ១៩៩៦! តុលាការអា​មេរិកចោទប្រកាន់អតីតប្រធានាធិបតីគុយបា ​ពីបទរួមគំនិតស.ម្លា.ប់ពលរដ្ឋខ្លួន

52 វិនាទី មុន

អា​មេ​រិ​ក​-​គុយ​បា ៖ តុលាការ​អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​២០​ ឧសភា បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​គុយ​បា​ លោក​រ៉ា​អ៊ូ​ល​កា​ស្ត្រូ ពី​បទ​សម្លាប់​ជនជាតិ​អា​មេ​រិ​ក ​កាលពី​ឆ្នាំ​១៩៩៦​ ដែល​នោះ​ជា​រឿង​គាស់​កកាយ​មួយ…

អា​មេ​រិ​ក​-​គុយ​បា ៖ តុលាការ​អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​២០​ ឧសភា បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​គុយ​បា​ លោក​រ៉ា​អ៊ូ​ល​កា​ស្ត្រូ ពី​បទ​សម្លាប់​ជនជាតិ​អា​មេ​រិ​ក ​កាលពី​ឆ្នាំ​១៩៩៦​ ដែល​នោះ​ជា​រឿង​គាស់​កកាយ​មួយ ដែល​គេ​មើលឃើញ​ថា ជា​មធ្យោបាយ​មួយ​គាបសង្កត់​ថែម​ទៀត​លើ​គុ​​យ​បា​ឲ្យ​ជ្រើសរើស​យក​ផ្លូវ​ដើរ​ថ្មី​។

លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ​ ជា​ប្អូនប្រុស​របស់​លោក​ហ្វី​ដែល​កា​ស្ត្រូ​ បិតា​​បដិវត្តន៍​គុយ​បា សត្រូវ​ប្ដូរផ្ដាច់​របស់​​អា​មេ​រិ​ក ទទួល​ការ​ចោទប្រកាន់​រួម​ជាមួយ​មនុស្ស​ដទៃ​ៗ​ទៀត​ពី​បទ​រួមគំនិត សម្លាប​ជនជាតិ​អា​មេ​រិ​ក ក្នុង​រឿង​មួយ​ដែល​កើត​មាន​តាំងពី​ឆ្នាំ​១៩៩៦ ពេល​ដែល​យន្តហោះ​ស៊ី​វិល​២​គ្រឿង​បើក​ដោយ​អ្នកប្រឆាំង​មេដឹកនាំ​គុយ​បា​ ត្រូវ​បាញ់​ទម្លាក់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​។​នេះ​បើ​តាម​បទចោទប្រកាន់​។

អ្នកប្រឆាំង​គុយ​បា​ទាំងនេះ ​ស្ថិត​ក្នុង​សមាគម​ប្រឆាំង​កា​ស្ត្រូ​មានឈ្មោះ​ថា​BROTHERS TO THE RESCUE ។ ពេល​នោះ​ លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ​ជា​រដ្ឋ​ម​ន្ត្រិ​ការពារ​ប្រទេស​ ។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្ដីទី​ អា​មេ​រិ​ក​លោក​ TODD BLANCHE ថ្លែង​ថា ដោយសារ​បទចោទប្រកាន​នោះ រង់ចាំ​ឲ្យ​លោក​
រ៉ា​អ៊ុ​ល​កា​ស្ត្រូ ដែល​មាន​វ័យ​៩៤​ឆ្នាំទៅ​ហើយ ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​អា​មេ​រិ​ក ​។

លោ​កថា បទ​ចោទប្រកាន់​នេះ​ មិនមែន​ជា​ការ​រៀប​ចាំ​ឆាក​ទេ តែ​ដីកាចាប់ខ្លួន​មួយ​ត្រូវ​បាន​ចេញ
​រួច​ហើយ ។ យើង​រង់ចាំ​ឲ្យ​លោក​ប្រគល់​ខ្លួន​ ឬ​ត្រូវ​ចាប់ខ្លួន​តាម​បែប​ណាមួយ​ ហើយ​លោក​ត្រូវ​តែ​ឃុំខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ