ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ព្រ.​មាន​ប្រើ​ធម៌​ក្ដៅ​ និង​ដាក់​ទណ្ឌ​​​កម្ម​បើ​គ្មាន​បទ​ឈប់​បា.ញ់​៣០​ថ្ងៃ

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​លោក​ត្រាំ​បាន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​១ និង​ដោយ​ឥត​លក្ខ​ខណ្ឌ​​រយៈ​ពេល​៣០​ថ្ងៃ​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់ពី​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោ​កហ្សេឡិន​ស្គី​​យប់​មិញ​។ លោក​ព្រមាន​ថា​បើ​សិន​គ្មាន​ភាគី​ណា​មួយ​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ទេ​ (ជា​ពិសេស​ភាគី​រុស្ស៊ី​ ព្រោះ​អ៊ុយ​ក្រែន​ដឹង​តែ​ទទួល​យក​ទុក​ជា​មុន​ហើយ)​​ លោក​នឹ​ង​សហ​ការ​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ដទៃ​ទៀត​​ដើម្បី​ដាក់​ទណ្ឌ​កម្ម​​​។ ​នេះ​ជា​អ្វី​ដែល​លោ​កបាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។ លោ​កហ្សេឡិន​ស្គី​​បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​​ដើម្បី​ចូល​តុច​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ក្រោម​រូប​ភាព​បែប​ណា​ក៏​ដោយ​,…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​លោក​ត្រាំ​បាន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​១ និង​ដោយ​ឥត​លក្ខ​ខណ្ឌ​​រយៈ​ពេល​៣០​ថ្ងៃ​​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់ពី​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោ​កហ្សេឡិន​ស្គី​​យប់​មិញ​។ លោក​ព្រមាន​ថា​បើ​សិន​គ្មាន​ភាគី​ណា​មួយ​ទទួល​យក​បទ​ឈប់​បាញ់​នេះ​ទេ​ (ជា​ពិសេស​ភាគី​រុស្ស៊ី​ ព្រោះ​អ៊ុយ​ក្រែន​ដឹង​តែ​ទទួល​យក​ទុក​ជា​មុន​ហើយ)​​ លោក​នឹ​ង​សហ​ការ​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ដទៃ​ទៀត​​ដើម្បី​ដាក់​ទណ្ឌ​កម្ម​​​។ ​នេះ​ជា​អ្វី​ដែល​លោ​កបាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។

លោ​កហ្សេឡិន​ស្គី​​បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​​ដើម្បី​ចូល​តុច​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ក្រោម​រូប​ភាព​បែប​ណា​ក៏​ដោយ​, បរិយាកាស​បែប​ណា​ក៏​ដោយ​ ឬ​លក្ខ​ខណ្ឌ​បែប​ណា​ក៏​​ដោយ​​។ ប៉ុន្តែ​ហ្សេឡិន​ស្គី​សូម​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ត្រូវ​តែ​ប្រកាន់​ជំហរ​ឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ពិត​ជា​ចង់​បិទបញ្ចប់​សង្គ្រាម​ពិត​មែន​។

ហ្សេឡិន​ស្គី​ថា​លោក​ចង់​ឃើញ​រុស្ស៊ី​ចាប់​ផ្ដើម​ជា​ដំបូង​គេ​ដោយ​​ទទួល​យក​បទ​ឈប់​បាញ់​ដែល​គ្មាន​លក្ខ​ខណ្ឌ​។​ ​លោក​ត្រាំ និង​លោក​ហ្សេឡិនស្គី​សន្ទនា​គ្នា​រយៈ​ពេល​ម្ភៃ​នាទី​ក្រោម​បរិយាកាស​ដ៏​ល្អ​ណាស់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​​។ ម៉្យា​ទៀត​ ការ​សន្ទនា​នេះ​​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​​ដោះ​ស្រាយ​បញ្ហា​តាម​ការ​ទូត និង​​​​ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ពិត​ប្រាកដ​​​ដែល​អាមេរិក និង​អ៊ុយ​​ក្រែន​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា។​​ ជា​ពិសេស​ លោក​ត្រាំ​ដែល​ធ្លាប់​សន្យា​បញ្ចប់​សង្គ្រាម​នេះ​​នៅ​ក្នុ​ងរយៈ​ពេល​២៤​ម៉ោង​។

​ប្រភព​ដដែល​បង្ហើប​ឱ្យ​​ដឹង​ថា​​ថ្នាក់​ដឹក​នាំ​ទាំង​២​ក៏បាន​​​រំលេច​ឱ្យ​ឃើញ​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវកម្ម​រ៉ែ​កម្រ​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​ថ្មី​ៗ​ និង​ដែល​ត្រូវ​រដ្ឋ​សភាអ៊ុយ​ក្រែន​​បោះ​ឆ្នោត​អនុម័ត​រួច​ហើយ​កាល​ពី​យប់​មិញ​។​ ​ទោះ​បីមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​យ៉ាង​ណា​ក្ដី រុស្ស៊ី​នៅ​តែ​រំលោភ​បទ​ឈប់​បាញ់​ដែល​ខ្លួន​ជា​អ្នក​ប្រកាស​ដោយ​ខ្លួន​ឯង​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​អប​អរ​សាទរ​ខួប​៨០​ឆ្នាំ​នៃ​ការ​ទទួល​ជ័យ​ជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​។

​អ៊ុយ​ក្រែនអះ​អាង​ថា​​រុស្ស៊ី​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​យ៉ាង​តិច​៧៣៤​ករណី​ត្រឹម​តែ​រយៈ​ពេល​១២​ម៉ោង​ដំបូង​នៃ​​ការ​ប្រកាស​បទ​ឈប់​បាញ់​របស់​រុស្ស៊ី​។ គ្រាន់​តែ​បើ​ឆាកថ្ងៃ​ដំបូង​នៃ​បទ​ឈប់​ឈប់​បាញ់​បី​ថ្ងៃ​នោះ​​ អ៊ុយ​ក្រែន​ថា​រុស្ស៊ី​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​ភាគ​ឦសាន​បណ្ដាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ម្នាក់​។ ក្រៅ​ពី​នេះ គេ​ស្ដាប់​ឮ​សំឡេង​កាំ​ភ្លើង​ធំ​​ផ្លោង​ដាក់​សមរភូមិតូច​-ធំ​នៅ​លើ​ខ្សែ​ត្រៀម​​ចម្ងាយ​ជាង​មួយ​ពាន់​គីឡូ​ម៉ែត្រ​។

គ្រាន់​តែ​ថា​ទំហំ​នៃ​ការ​ផ្ទុះ​អាវុធ​មិន​ខ្លាំង​ក្លា​ដូច​រាល់​ដង​ពេក​ទេ​​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​អ៊ុយ​ក្រែន​ក៏​បាន​វាយ​ប្រហារ​ទី​តាំង​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​ផង​ដែរ​។ តំបន់​បែល​ហ្គោរ៉ូត (Belgorod), លី​ផឹត (Lipetsk) អូរេន​បឺក (Orenburg), រីយ៉ាហ្សង់​ (Ryazan) និង​ថាម​បូវ (Tambov) សុទ្ធ​តែ​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​ដឹ​ហ្កា​ឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ