ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក៖ ឱសថ​ ឬថ្នាំពុលបំផ្លាញក្រពះ? នេះជាវិធីញ៉ាំឱ្យត្រូវបច្ចេកទេស!

5 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកអាចប្រៀបបានទៅនឹងឱសថសម្រាប់សុខភាព ប្រសិនបើអ្នកចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ទឹកក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ បន្សាបជាតិពុលក្នុងថ្លើម និងជួយឱ្យស្បែកស្រស់ថ្លាជានិច្ច។…

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកអាចប្រៀបបានទៅនឹងឱសថសម្រាប់សុខភាព ប្រសិនបើអ្នកចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

ទឹកក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ បន្សាបជាតិពុលក្នុងថ្លើម និងជួយឱ្យស្បែកស្រស់ថ្លាជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំទឹកក្រូចឆ្មារដែលមានកំហាប់ខាប់ពេកនៅពេលពោះទទេស្អាត អាចក្លាយជាថ្នាំពុលបំផ្លាញក្រពះវិញ ដោយវាបង្កឱ្យមានការច្រាលអាស៊ីត និងធ្វើឱ្យរលាកភ្នាសក្រពះ ជាពិសេសចំពោះអ្នកដែលមានប្រវត្តិជំងឺក្រពះស្រាប់។

ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាដោយសុវត្ថិភាព អ្នកគួរលាយទឹកក្រូចឆ្មារត្រឹមតែកន្លះផ្លែជាមួយទឹកក្ដៅឧណ្ហៗមួយកែវធំ ហើយញ៉ាំក្រោយពេលញ៉ាំអាហារសម្រន់បន្តិចបន្តួច ឬយ៉ាងហោចណាស់ ៣០ នាទីមុនអាហារពេលព្រឹក។ បន្ថែមពីនេះ ការខ្ពុរមាត់ជាមួយទឹកស្អាតភ្លាមៗក្រោយពេលញ៉ាំរួច ក៏ជាកត្តាចាំបាច់ដើម្បីការពារជាតិអាស៊ីតកុំឱ្យសឹកស្រទាប់ធ្មេញរបស់អ្នកផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ