ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លក់​ក្នុង​ចំការ​ស្វាយ ចំ​ថ្ងៃ​ស៊យ​ជួប​ប៉ូលិស​កំពុង​ល្បាត ក្របួច​ជាប់ទាំងថ្នាំ​ញៀន៣០​កញ្ចប់តូច

6 ម៉ោង មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ កំពុង​តែ​អង្គុយ​លើ​ម៉ូតូ លក់​ថ្នាំ​ញៀន​ក្នុង​ចំការ​ស្វាយ ចំ​ថ្ងៃ​ស៊យ​ជួប​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត ត្រូវ​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣១​កញ្ចប់​ធំ​តូច ។ ករណី​ឃាត់ខ្លួន​នេះ​ដែរ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ កំពុង​តែ​អង្គុយ​លើ​ម៉ូតូ លក់​ថ្នាំ​ញៀន​ក្នុង​ចំការ​ស្វាយ ចំ​ថ្ងៃ​ស៊យ​ជួប​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត ត្រូវ​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣១​កញ្ចប់​ធំ​តូច ។

ករណី​ឃាត់ខ្លួន​នេះ​ដែរ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥​នេះ ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ច បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ប៉ូ ស៊ី​ម៉ុ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល (​វិជ្ជា​មាននូវ​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖
-​ម្សៅ​ក្រាម ព​ណ៍​ស ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​៣១​កញ្ចប់ (​តូច​ចំនួន​៣០​កញ្ចប់​, ធំ​មធ្យម​ចំនួន​០១​កញ្ចប់​) ទម្ងន់​សរុប ១៦,១៤​ក្រាម ។
-​ទូរ​សព្ទ​ដៃ ម៉ាក VIVO ពណ៌​ខៀវ ចំនួន​០១​គ្រឿង ។

សូម​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ លុះ​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ជួប​ប្រទះ​ជនសង្ស័យ​ឈ្មោះ ប៉ូ ស៊ី​ម៉ុ​ន កំពុង​តែ​អង្គុយ​លើ ម៉ូតូ​ក្នុង​ចំការ​ស្វាយ ដោយ​មានការ​សង្ស័យ​កម្លាំង​របស់​យើង​បាន​ឃាត់​សួរនាំ និង ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ចំនួន​៣១​កញ្ចប់ ទើប​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បា​លតា​លន់ ដើម្បី​សាកសួរ ។

ដោយនៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ប៉ូ ស៊ី​ម៉ុ​ន ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន ដែល​សមត្ថកិច្ច​រក​ឃើញ​នេះ ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​បាន​ទិញ​ពី​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ​នៅ​ក្រុង​តា​ខ្មៅ តាម​រយៈ​លេខ​ទូរ​សព្ទ ក្នុង​តម្លៃ​៣០០,០០០​រៀល ទៅ​៤០០,០០០​រៀល រួច​យក​មក​បំបែក​ច្រក​ថង់​តូច​ៗ លក់​ក្នុង​តម្លៃ​ចាប់ពី​១៥,០០០​រៀល ទៅ ២០,០០០​រៀល ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​ស្អាង កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ