ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត​ពេជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ផ្ដល់​ស្បៀង​ជូន​ក្រុម​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ

1 ថ្ងៃ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពីព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន…

​ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពីព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ នៅ​វាលស្មៅ​ បរិវេណ​មុខ​សាលាខេត្ត​កំពង់ចាម​ ។ ​នា​ឱកាស​នោះ​ អញ្ជើញ​ចូលរួម​មាន​វត្តមាន​ឯក​ឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទេស​រដ្ឋមន្ត្រី ​ណេ​ត ​សា​វឿ​ន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​ជួយ​ខេត្តកំពង់ចាម​ ។

សម្រាប់​ពិធី​ជួបជុំ​នេះ លោក​ជំទាវ​បណ្ឌិត​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំ​ផ្ញើសួរសុខទុក្ខ​ប្រកបដោយ​ការ​គិតគូរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ក្រុម​គ្រួសារ​របស់​វីរ​កងទ័ព​គ្រប់​រូប ។ បន្ថែម​ពី​នេះ លោក​ជំទាវ​បណ្ឌិត បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​បវរ
​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត​ផ្ទាល់​ប្រគល់​ជូន​សមាជិក​ក្រុម​គ្រួសារ​វីរ​កងទ័ព​គ្រប់​ៗ​រូប ដើម្បី​ប្រើ​ប្រាស់ និង​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

ស្ថិត​ក្នុង​វេលា​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ឆ្ងាយ​ជិត​ទាំងអស់​ ដែល​បាន​ឧបត្ថម្ភ​ជា​ច្រើន​នូវ​សម្ភារៈ គ្រឿង​ឧបភោគបរិភោគ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​សូម​អំពាវនាវ​ឱ្យ​បន្ត​ផ្តល់​ជូន​ជំនួយ​មនុស្សធម៌​នេះ​បន្ថែម​ទៀត​ដើម្បី​បន្ត​លើកកម្ពស់​ស្មារតី​វេញ​ជា​ធ្លុង​មួយ​របស់​ខ្មែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ