ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​មាន​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​ដែល​ផឹក​គ្រឿងស្រវឹ.ង ​ហើយ​បង្ក​គ្រោះ​ថ្នា.ក់លើ​ដងផ្លូវ​ នឹង​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​ដែល​ផឹក​គ្រឿង​ស្រវឹង​ហើយ​បង្ករ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​នឹង​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​។​នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦​ថា​៖”​ជា​ការ​ពិត​ក្នុង​ក្រប​ឃ​ណ្ឌ​ក្រសួងមហាផ្ទៃ​មន្ត្រី​ទាំង​បី​ប្រភេទ​មាន​មន្ត្រី​រដ្ឋបាល​ស៊ី​ល​វិល នគ​បាល​ជាតិ មន្ត្រី​ពន្ធនាគារ​ដែល​ទទួលទាន​ស្រវឹង​ហើយ​បើកបរ​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដងផ្លូវ​នឹង​ប្រ ឈម​ការ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​”​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​បទល្មើស​ទាំងនេះ​មិន​ទាន់​រាប់​បញ្ចូល​ការ​ទទួលខុសត្រូវ​ផ្សេង​ៗ​នោះ​ទេ​។ ហើយ​ក៏​ដូច​គ្នា​ដែរ​មន្ត្រី​ទាំង​បី​ប្រភេទ​នេះ​ដែរ មន្ត្រី​ដែល​ទទួលទាន​ស្រវឹង​ហើយ​ទៅ​រករឿង​អ្នក​ដែរ​ដទៃ ទៅ​បង្ករ​សកម្មភាព​អ​សីលធម៌​ក្នុង​សង្គម​តាម​ទី​សាធារណៈ​នានា​ក៏​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ដូច​គ្នា ដោយ​មិន​ទាន់​គិត​ពី​ការ​ទទួលខុសត្រូវ​ផ្សេង​ៗ​ផង​ដែរ​។

លោក​ទូច សុ​ឃៈ​បទបញ្ជា​នេះ​គឺជា​គោលការណ៍​ដែល​ដាក់​ចេញពី​ឯកឧត្តម​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕