អាមេរិក-កាណាដា ៖ សហរដ្ឋអាមេរិក និងកាណាដាពេលនេះ កំពុងធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មពេញទំហឹងហើយ។ ក្រោយពីរដ្ឋការលោកដូណាល់ត្រាំ ប្រកាសពិការដំឡើងពន្ធលើបណ្ដាទំនិញនាំចូលពីកាណាដា ដល់កម្រិតខ្ពស់៥០% កាណាដាប្រកាសថា ចាប់ពីថ្ងៃទី៨ កញ្ញា ទៅពន្ធគយលើផលិតផលមួយចំនួននាំចូលពីអាមេរិក ត្រូវដំឡើងពី១៥% ទៅ៥០% ហើយនឹងមានការតបតវិញបន្តទៀត ប្រសិនបើផ្នែករថយន្តរងការប៉ះពាល់ថ្មី ដោយការយកពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ។
ការយកពន្ធខ្ពស់តបវិញរបស់កាណាដា នឹងទាក់ទិនលើដែកថែបផលិតផលទឹកដោះគោនំាចូលពីអាមេរិក ព្រមទាំងបណ្ដាសម្ភារកសិកម្ម ឧស្សាហកម្មក្រដាស គ្រឿងអេឡិចត្រូនិកនិងម៉ាស៊ីនអេឡិចត្រូនិក សម្រាប់ផ្ទះបាយ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលោកហ្រ្វង់ស្វ័រហ្វីលីបសំប៉ាញបានរៀបរាប់លម្អិតថា ការយកពន្ធគយកាណាដាលើបណ្ដាផលិតផលនាំចូលពីអាមេរិក នឹងមានកម្រិត១៥% ២៥% ឬ៥០%ខណៈការយកពន្ធគយខ្ពស់លើបណ្ដាទំនិញកាណាដានាំចូលអាមេរិកបានចូលជាធរមានចាប់តាំងពីថ្ងៃទី២៣សីហាមក។
ក្នុងរោងចក្រមួយនាទីក្រុងអុតតាវ៉ារដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាគូសបញ្ជាក់ថា ប្រទេសលោកមិនបានជ្រើសរើសការធ្វើសង្គ្រាមពាណិជ្ជកម្មនេះដែលជាការប្រឈមមួយដ៏ធំនោះទេ ព្រោះអាមេរិកចាប់តាំងពីយូរមកហើយធ្លាប់តែជាដៃគូធំទីមួយរបស់ខ្លួន។ ប៉ុន្តែកាណាដាមិនទទួលយកដាច់ខាត ការចាប់បង្ខំរបស់ប្រទេសមួយឲ្យយើងដើរតាមផ្លូវរបស់គេឡើយ ។ នាយករដ្ឋមន្ត្រីកាណាដាលោកម៉ាក់កាណីបានសម្រេចកាលពិថ្ងៃទី២១សីហាថា មិនព្រមចុះញ៉មចំពោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំឡើយ ដោយកាត់ផ្ដាច់ការចរចាពាណិជ្ចកម្មជាមួយសហរដ្ឋអាមេរិក ប្រឈមមុខនឹងបណ្ដាលក្ខខណ្ឌ ដែលលោកយល់ថាអយុត្តិធម៌ ដែលសេតវិមានបង្ខំដាក់លើកាណាដា ។ ចំពោះជំហរនោះរបស់លោក ក្រុងវ៉ាស៊ីនតោនប្រកាសចាប់អនុវត្តពីថ្ងៃទី២២សីហាទៅការយកពន្ធខ្ពស់ថ្មីលើបណ្ដាផលិតផលកាណាដានាំចូលអាមេរិក៥០% ដែលមានទឹកប្រាក់សរុបប្រមាណជា២០ពាន់លានដុល្លារ ។
លោកត្រាំនៅប្រកាស កាលពីថ្ងៃទី២៤ សីហា ការយកពន្ធខ្ពស់លើរថយន្តកាណាដាពី២៥% ដល់៥០% ចាប់ពីថ្ងៃទី១ មករា ខាងមុខនេះតទៅ ។ រួចកាលពីថ្ងៃទី២៥ សីហា លោកត្រាំដែលវាយតម្លៃថា កាណាដារំលោភបំពានតាំងពីច្រើនឆ្នាំមកហើយចំពោះសប្បុរសធម៌របស់អាមេរិកនោះ លើកឡើងម៉្យាងទៀតថា លោកចង់ប្ដូរឈ្មោះបឹងអុតតារីយ៉ូ មកជាបឹងអាមេរិកវិញ ។ បែបនេះមកពីយើងមិនចង់រកស៊ីធ្វើពាណិជ្ជកម្មច្រើនតទៅទៀតជាមួយអុតតារីយ៉ូ ដែលជាខេត្តមួយរបស់កាណាដា ស្ថិតនៅជិតច្រក
សមុទ្រដែលទីនោះមានរោងចក្ររថយន្តច្រើនបំផុត ។ នេះជាគំនិតដែលលោកត្រាំបានអនុវត្តរួចហើយតាំងពីលោកចូលកាន់អំណាចជាថ្មី ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកមកជាឈូងសមុទ្រអាមេរិកវិញ ។
រដ្ឋាភិបាលកាណាដាលើកហេតុផល ពីការសម្រេចចិត្តកាត់ផ្ដាច់ការចរចា ពិសេស ដោយសារលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោនលើភាសាបារាំង ជារឿងនយោបាយដ៏រសើបក្នុងប្រទេសនេះដែលប្រកាន់យកភាសាផ្លូវការ២គឺភាសាអង់គេ្លសនិងភាសា
បារាំង។ នាយករដ្ឋមន្ត្រីកាណាដា អះអាងនាថ្ងៃទី២៤ សីហា ថា ភាសាបារាំងជាភាសាមួយក្នុងចំណោមភាសាផ្លូវការ២ជាមួយភាសាអង់គ្លេស ដែលកាណាដាប្រកាន់យកតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ អាចក្លាយជាឧបសគ្គនៃការចរចាពាណិជ្ជកម្មឡើយ។ កាណាដាមិនអាចទទួលយកកិច្ចព្រមព្រៀងមួយ ដែលបំផ្លាញវប្បធម៌ភាសាបារាំងក្នុងប្រទេសឡើយ។ កាណាដាការពារភាសាបារាំងនិងអធិបតេយ្យភាពរបស់ខ្លួន ៕

ចែករំលែកព័តមាននេះ