ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ព័ត៌មាន​ពិត​ពី​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឯនាយ​សមុទ្រ​ឈប់​ចាញ់បោ.ក​ការ​ភូត​កុហក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កាលពីមុន ប្រជា​ព ល​រដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯនាយ​សមុទ្រ​ជា ច្រើន​ជឿ​តាម​ព័ត៌មាន​ភូត​កុហក​របស់​ក្រុមប្រឆាំង​ជ្រុលនិយម និង​ប្រព័ន្ធ​ឃោសនា​ក្រៅ​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ពី​កម្ពុជា​។ ប៉ុន្តែ ក្រោយ​ពេល​ព័ត៌មាន​ពិត​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម ពួក​គេ​បានឃើញ​ច្បាស់​ថា កម្ពុជា​ពិត មិន​ដូច​ការ​ឃោសនា​ភូត​កុហក​នោះ​ឡើយ​។

នេះ​ជា​ការ​កត់សម្គាល់​របស់​ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល ក្នុង​ឱកាស​អញ្ជើញ​ជា​វាគ្មិន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នាំពាក្យ និង​ព័ត៌មាន​» នៅ​សាលាខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចាត់​ទុក​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ពលរដ្ឋ​ខ្មែរ​ឯនាយ​សមុទ្រ​ចំពោះ​ប្រទេស​កំណើត​របស់​ខ្លួន​ថា ជា​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា​។ តាម​រយៈ​ឧទាហរណ៍​នេះ ឯកឧត្តម ប៉ែន បូ​ណា ជំរុញ​លើក​ទឹក​ចិ ត្ត​ឱ្យ​ក្រុមការងារ​ព័ត៌មាន និង​អ្នក​នាំពា ក្យ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋបាល​រាជធានី ខេត្ត បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុ ង​ជ្រោយ​និង​កាន់តែ​ទូលំទូលាយ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ត​ថា រយៈ ពេល​ជិត​៣​ទសវត្សរ៍​ចុង​ក្រោយ ប្រ​ទេ ស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ខុស​ឆ្ងាយ​ពី​អតីតកាល​ឆ្ងាយ​ណាស់ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​គណ​ប ក្ស​ប្រជាជន​កម្ពុជា​។ នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​ដែល​យើង​ត្រូវ​ផ្សព្វផ្សាយ​គ្រប់​ជ្រុង គ្រប់​ទិដ្ឋភាព​ដើម្បី​បន្សាប​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​ចេតនា​បំផ្លើស​បំភ្លៃ​ការ​ពិត​ពី​កម្ពុជា ក្រោម​អភិក្រម «​និយាយ​ការ​ពិត​ដើម្បី​ការពារ​» ពោល​គឺ​ការពារ​សមិទ្ធ ផល​និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ទាំង​នៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង ទាំង​នៅ​ក្នុង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​។

វគ្គ​បណ្តុះបណ្តាល​នេះ មានការ​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ពី​ឯកឧត្តម អន ភារៈ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង រួម​ជាមួយ​ឯកឧត្តម លោក​ជំទាវ ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​មន្ត្រី​នៃ​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​កងកម្លាំង​នានា សរុប​ប្រមាណ​ជិត ៤០០​នាក់​។

វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​នេះ មាន​គោលបំណង​សំខាន់​ៗ​ចំនួន​៤ រួម​មាន​៖ ទី​១. បង្កើន​ការ​យល់​ដឹង​អំពី​កិច្ចការ​អ្នកនាំពាក្យ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ទី​២. ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការងារ​អ្នកនាំពាក្យ និង​ព័ត៌មាន ទី​៣. ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នកនាំពាក្យ និង​ក្រុមការងារ​ព័ត៌មាន និង​ទី​៤. កសាង​និង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​រវាង​អ្នកនាំពាក្យ និង​ក្រុមការងារ​ព័ត៌មាន​នៅ​គ្រប់​កម្រិត​៕