សង្គ្រាមអ៉ីរ៉ង់ ៖ ភ្នាក់ងារសម្ងាត់អាមេរិកអះអាងថា បានពិចារណាលើការផ្សាយដោយបណ្ដាសារព័ត៌មានរដ្ឋអ៉ីរ៉ង់នូវវីដេអូមួយដែលហាក់ដូចជាការគំរាមកំហែងដល់អាយុជីវិតរបស់បារ៉ុងត្រាំ ដែលជាកូនប្រុសវ័យក្មេងបំផុតរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។

ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យរបស់ភ្នាក់ងារសម្ងាត់អាមេរិក លោកណាតហ័ររីញថ្លែងថា ភ្នាក់ងារសម្ងាត់អាមេរិក បានតាមដានវីដេអូនោះ និងធ្វើការស៊ើបអង្កេតលើអ្វីដែលទុកថា ជាការគំរាមកំហែងចំពោះបណ្ដាមនុស្សដែលយើងត្រូវការពារ។ ដោយខ្លាចប៉ះពាល់ដល់សន្តិសុខនៃប្រតិបត្តិការ យើងនឹងមិនធ្វើអត្ថាធិប្បាយលើបណ្ដាបញ្ហាដែលទាក់ទិនព័ត៌មានស៊ើបការណ៍ខាងកិច្ចការពារឡើយ ។
ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនីមក បណ្ដាសារព័ត៌មានអ៉ីរ៉ង់ បានចេញផ្សាយជាច្រើនលើកនូវអត្ថបទកំរាមកំហែងប្រធានាធិបតីអាមេរិក និងគ្រួសារ។ ទូរទស្សន៍CNNមុននេះ ក៏រាយការណ៍ដែរថា ភ្នាក់ងារសម្ងាត់
អាមេរិកបានដឹងពីការគំរាមកំហែងដល់កូនប្រុសក្មេងជាងគេរបស់លោកត្រាំ ៕

ចែករំលែកព័តមាននេះ