ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ចម្រាញ់​ប្រេងម៉ាស៊ូត ក្នុង​ស្រុក​សាមគ្គី​មុនី​ជ័យ ​មិន​គោរព​ក្រម​បរិស្ថាន ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​ពលរដ្ឋ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មាន​សហគ្រាស​ចម្រាញ់​ប្រេង​ខ្មៅ ប្រេងម៉ាស៊ូត ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​គោរព​ក្រម​បរិស្ថាន និង​មិន​បាន​វាយតម្លៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ជា​មុន ហើយ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ -​ជាក់ស្តែង​សហគ្រាស​ស៊ី​ន​សេង​តុង អេ​នើ​ជី…

ខេត្តកំពង់ស្ពឺ​៖ មាន​សហគ្រាស​ចម្រាញ់​ប្រេង​ខ្មៅ ប្រេងម៉ាស៊ូត ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​គោរព​ក្រម​បរិស្ថាន និង​មិន​បាន​វាយតម្លៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ជា​មុន ហើយ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

-​ជាក់ស្តែង​សហគ្រាស​ស៊ី​ន​សេង​តុង អេ​នើ​ជី (​ខេ​ម​បូ​ឌា​) ឯ​.​ក របស់​ជនជាតិ​ចិន មា​នទី​តាំងនៅ​ភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ជា​សហគ្រាស​ចម្រាញ់​ប្រេងម៉ាស៊ូត ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​គោរព​ក្រម​បរិស្ថាន និង​មិន​បាន​វាយតម្លៃ​ជា​មុន​លើ​បច្ចេកទេស​បរិស្ថាន បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

-​កាលពី​ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ សហគ្រាស​នេះ ធ្លាប់​បាន​បង្ក​ការ​លេច​ធ្លាយ​សំណល់​ប្រេង​ទៅ​ក្រៅ​ធ្វើ​ឱ្យ​ប៉ះពាល់​លើ​ដីស្រែ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ចំនួន​ប្រមាណ​២​ហិ​កតា ខូច​សន្ទូង ខូចគុណភាព​ទឹក គុណភាព​ដី និង​ប្រព័ន្ធ​ជីវៈចម្រុះ​ជា​ច្រើន​ទៀត​។

-នៅ​ថ្ងៃ​ទី​៣ ខែមករា ដើមឆ្នាំ​២០២៦​នេះ សហគ្រាស​ដដែល​នេះ បាន​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​ខ្លាំង​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​គុណភាព​ខ្យល់​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជា​ជំនាញ បានឱ្យ​ដឹង​ថា សហគ្រាស​ស៊ី​ន​សេង តុង អេ​នើ​ជី​នេះ ជា​សហគ្រាស​ចម្រាញ់​ប្រេង​ខ្មៅ ប្រេងម៉ាស៊ូត​ដែល ធ្វើ​សកម្មភាព​ដោយ​មិន​គោរព​នូវ​ក្រម​បរិស្ថាន និង​មិន​បាន​វាយតម្លៃ​ផ្នែក​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ សកម្មភាព​របស់​រោងចក្រ សហគ្រាស​នេះ​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជីវៈចម្រុះ​នៅ​កម្ពុជា​។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​ថា ៖ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម មាន​សក្តានុពល​ប្រភព​បំពុល ដូច​ជា ប្រភេទ​បោកគក់ ជ្រលក់​ពណ៌ និង​គីមី​ផ្សេង​ៗ ត្រូវ​គោរព​ទៅ​តាម​បទដ្ឋាន​បរិស្ថាន ស្រប​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដើម្បី​ធានា​ទប់ស្កាត់​ការ​ប៉ះពាល់​ដល់​បរិស្ថាន សុខភាព​សាធារណៈ និង​ការ​ទទួល​រង​នូវ​ពិន័យ​តាម​ច្បាប់​ធ្ងន់ធ្ងរ រួម​ទាំង​ការ​អនុវត្ត​វិធានការ​បញ្ជា​កែប្រែ​បច្ចេកទេស ក្នុង​នោះ​មាន​ទាំង​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ និង​សំណង​នៃ​ការ​ខូចខាត​បរិស្ថាន​ថែម​ទៀត​។ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន ចេញ​សេចក្តី​ប្រកាស កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ម្សិលមិញ​។

ជា​ឧទាហរណ៍ ករណី​រោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO.,LTD ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​វាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ត្រូវ​បាន​រក​ឃើញ​ថា មិន​បាន​គោរព​ច្បាប់បរិស្ថាន​និង​បទដ្ឋាន​គតិ​យុ​ត្ត​ចូល​ជា​ធរមាន​នៅ​កម្ពុជា​។ ក្រុមការងារ​ចម្រុះ បាន​រក​ឃើញ​រោងចក្រ​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​លេច​ធ្លាយ​សំណល់​ប្រេង ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ នៅ​ក្បែរ​នោះ​ចំនួន​ប្រមាណ​២​ហិច​តា ខូច​ស្រូវ ខូច​សន្ទូង ខូចគុណភាព​ទឹក គុណភាព​ដី និង​ប្រព័ន្ធ​ជីវៈចម្រុះ ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​២០៦ មាត្រា​២៦៨ មាត្រា​២៩៨ និង​មាត្រា​៦៦៨​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដើម្បី​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធន​ធា​តិ​ធម្មជាតិ សំដៅ​ពង្រឹង​វប្បធម៌​ស្អាត នៅ​តាម​មូលដ្ឋាន​អាជីវកម្ម ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ មាន​ជីវភាព​ល្អ​ប្រសើរ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប្រកបដោយ​និរន្ត​ភាព​។ «​ក្រសួងបរិស្ថាន រហូត​ដល់​ពេល​នេះ បន្ត​ពង្រឹង​ការ​អនុវត្ត​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដើម្បី​ទប់ស្កាត់​ការ​ពុល​ចេញពី​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​បន្ត​មិន​គោរព​ច្បាប់ និង​ធ្វើការ​បំផ្លាញ​បរិស្ថាន និង​សុខភាព​ពលរដ្ឋ​ឡើយ​។​» មាន ឯកឧត្តម​រដ្ឋមន្ត្រី​ប្រសាសន៍​បន្ថែម​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ហើយ​តាម​រយៈ​យុទ្ធសាស្ត្រ​នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើការ​ណែនាំ និង​ចង្អុលបង្ហាញ ដល់​ក្រសួងបរិស្ថាន ឱ្យ​រៀបចំ​ឡើង​នូវ​យុទ្ធសាស្ត្រ​ច​ក្រា ដែល​មាន​សរសរ​ស្ដម្ភ​បី នោះ​គឺ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ សរសរ​ស្ដម្ភ​ទី​១ គឺ ភាព​ស្អាត ដែល​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា មាន​ភាព​ស្អាត​ទាំង​ក្នុង​ទឹក នៅ​លើ​ដី និង​លើ​មេឃ នោះ​គឺ​ត្រូវ​ធ្វើការ​សម្អាតផ្ទះ​យើង សង្គម​យើង ប្រទេស​យើង​ឱ្យ​មាន​ភាព​ស្អាត ដើម្បី​ធនា​ការពារ​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ​ផង ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ