ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nikkei Asia ៖ វៀតណាម​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​វ៉ា​ដាច់​សេដ្ឋកិច្ច​របស់​ថៃ នៅ​ឆ្នាំ​នេះ

1 ថ្ងៃ មុន

បរទេស ៖ ចំ​ពេល​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង កាសែត​ជប៉ុន Nikkei Asia កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៥ បាន​ចេញផ្សាយ​ថា…

បរទេស ៖ ចំ​ពេល​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង កាសែត​ជប៉ុន Nikkei Asia កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៥ បាន​ចេញផ្សាយ​ថា ប្រទេស​វៀតណាម​កំពុង​ស្ថិត​នៅ​លើ​ផ្លូវត្រូវ ដើម្បី​វ៉ា​ដាច់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ឱ្យ​បាន​ឆាប់​បំផុត​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​កំណើន​ដែល​គាំទ្រ​ដោយ​ការ​វិនិយោគសាធារណៈ​។

យោង​តាម​ការ​ប៉ាន់ស្មាន​របស់​កាសែត​ជប៉ុន Nikkei សេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​ប្រហែល ៨ % នៅ​ឆ្នាំ ២០២៥ ហើយ​រដ្ឋាភិបាល​កំពុង​កំណត់​គោលដៅ​លើស​ពី ១០ % នៅ​ឆ្នាំ ២០២៦ ហើយ​នេះ​ជា​គោលដៅ ដែល​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​កំណត់​ទុក​សម្រាប់​ឆ្នាំ ២០២៧ ប៉ុន្តែ​លោក​បាន​ហៅ​វា​ថា អាច​សម្រេច​បាន​នៅ​ឆ្នាំ ២០២៦​។

ប្រសិនបើ​អត្រាកំណើន​នេះ​សម្រេច​បាន​លទ្ធផល នោះ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​វៀតណាម​អាច​ឈាន​ដល់​ប្រហែល ៥៥០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៣​នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ឥណ្ឌូ​ណេ​ស៊ី និង​សិង្ហ​បុរី ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GDP per capita) កើន​លើស​ពី ៥ ០០០ ដុល្លារ ខិត​ជិត​កម្រិត​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

កំណើនសេដ្ឋកិច្ច​វៀតណាម ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​។ ចំណែក​នៅ​ឆ្នាំ ២០២៦ ការ​វិនិយោគសាធារណៈ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ប្រហែល ២៦ % ដោយ​នឹង​រួមចំណែក​ប្រមាណ ១,៦ % ដល់​កំណើនសេដ្ឋកិច្ច​។ គម្រោង​សំខាន់​ៗ​របស់​វៀតណាម រួម​មាន​អាកាសយានដ្ឋាន​ថ្មី​នៅ​ជិត​ទីក្រុង​ហូ​ជី​មិ​ញ និង​ផ្លូវដែក​គាំទ្រ​ដោយ​ប្រទេស​ចិន​នៅ​ភាគ​ខាងជើង​។ ទោះ​យ៉ាងណា​ក៏​ដោយ បញ្ហា​ប្រឈម​ផ្នែក​បទ​ប្បញ្ញត្តិ​នៅ​តែ​មាន​។ ជាក់ស្តែង គម្រោង​ជាង ២ ០០០ នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​រារាំង ឬ​ពន្យារពេល​ដោយ​ឧបសគ្គ​ផ្នែក​ច្បាប់ និង​រដ្ឋបាល​។

ក្រឡេក​ទៅ​ប្រទេស​ថៃ​ឯណោះ​វិញ នៅ​តែ​ជួប​ការ​លំបាក ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​ខាង​នយោបាយ​ក្នុងស្រុក និង​ភាព​តានតឹង​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​កម្ពុជា​កំពុង​តែ​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ​។ តួយ៉ាង អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ព្យាករណ៍​កំណើន​ពិតប្រាកដ​សម្រាប់​ប្រទេស​ថៃ​មាន​ត្រឹម ១,៥ % ប៉ុណ្ណោះ សម្រាប់​ឆ្នាំ ២០២៦ ដែល​ធ្លាក់​ចុះ​ពី​ឆ្នាំ​មុន​។

ការ​លំបាក​នេះ ក៏​កើត​ចេញ​បញ្ហា​បំណុល​គ្រួសារ​ខ្ពស់ កម្សោយ​ការ​ប្រើប្រាស់ ការ​ងើបឡើង​វិញ​យឺត​នៃ​វិស័យ​ទេសចរណ៍ និង​ផល​ប៉ះពាល់​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​លើ​ឧស្សាហកម្ម​ផលិតកម្ម​ផង​ដែរ​៕ ដកស្រង់ ៖ Nikkei Asia, Nova News និង Khaosod

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ