ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន ! អាកាសធាតុអាចចុះដល់ ១៤អង្សាសេ នៅតំបន់ខ្ពង់រាប

1 ថ្ងៃ មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៦​ថា ចាប់ពី​ថ្ងៃស្អែក ដល់ ថ្ងៃ​ទី ១៥…

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៦​ថា ចាប់ពី​ថ្ងៃស្អែក ដល់ ថ្ងៃ​ទី ១៥ ខាង​មុខ​នេះ​សីតុណ្ហភាព​នៅ​កម្ពុជា​តំបន់​ខ្លះ​អាច​ត្រជាក់​មែនទែន គឺ​ធ្លាក់​ដល់​១៤​អង្សា​សេ​។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​តំបន់​ខ្ពង់រាប ដែល​មាន​ដូច​ជា​ឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហា ក្រចេះ រតនៈគីរី មណ្ឌល​គី​រី កំពង់ស្ពឺ ស្ទឹង​ត្រែង ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​បូកគោ គឺ​សីតុណ្ហភាព​អាច​ធ្លាក់​ដល់ ១៤​អង្សា​សេរ ហើយ​ក្តៅ​បំផុត គឺ​ត្រឹម​២៨ អង្សា​សេ ។

ដោយឡែក​តំបន់ វាលទំនាប​សីតុណ្ហភាព​នៅ​ក្នុង​រង្វង់​១៧ ទៅ​៣០ អង្សា​សេ ហើយ​តំបន់​មាត់សមុទ្រ​វិញ​គឺ​នៅ​ក្នុង​រង្វង់​ពី​១៩ ទៅ​៣០ អង្សា​សេ ។

ប្រភព​ដដែល​បាន​អះអាង​ថា សីតុណ្ហភាព​ត្រជាក់​អាច​នឹង​កើត​មាននៅ​ពេល​យប់ និង​ពេក​ព្រឹក ហើយ​ក៏​អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​ដែរ​។

ប្រភព​ដដែល​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​បញ្ជៀ​ស​បញ្ហា​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ