ខេត្តសៀមរាប ៖ ទណ្ឌិតចំនួន១០០នាក់ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្ទេរចេញពីពន្ធនាគារពីពន្ធនាគារខេត្តសៀមរាប ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីរំដោះភាពចង្អៀតណែន ។

ការផ្ទេរទណ្ឌិតនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ តាមអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្តស្នងការដ្ឋានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យបានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១០០នាក់ពីពន្ធនាគារខេត្តសៀមរាប ដែលមានភាពចង្អៀតណែនទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដើម្បីរំដោះភាពចង្អៀតណែន ។

ការផ្ទេរទណ្ឌិតនេះ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ប្រកបដោយសុវត្ថិភាព ។ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តសៀមរាប ៕

ចែករំលែកព័តមាននេះ