ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានអ្នកបង្ក្រា.បទេ! សង្ស័យទុកចិញ្ចឹមឆ្នាំង? ល្បែ.ង​ស៊ីស.ង​មាន់​ជ.ល់​តាមអន​ឡាញ បង្ក.ប់​​ក្នុង​ហាង​​កាហ្វេ​ខាងលិច​ផ្សារ​ត្រែង​ត្រ​យឹ​ង ​មានយ៉ាងតិច​៦​កន្លែង

16 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ប្រាប់​មក​ថា ម្ចាស់​ទីតាំង​បន​ល្បែង​ស៊ីសង​មាន់​ជល់​តាម​ប្រ​ព​ន្ធ័​អន​ឡាញ ច្រើន​កន្លែង ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ឡើង​ទៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ខាងលិច​ផ្សារ​ត្រែង​ត្រ​យឹ​ង​ប្រហែលជា​២០០​ម៉ែត្រ បង្កប់​ក្នុង​ហាង​លក់​កាហ្វេ ស្ថិត​នៅ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង…

ខេត្តកំពង់ស្ពឺ​ ៖ តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ប្រាប់​មក​ថា ម្ចាស់​ទីតាំង​បន​ល្បែង​ស៊ីសង​មាន់​ជល់​តាម​ប្រ​ព​ន្ធ័​អន​ឡាញ ច្រើន​កន្លែង ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ឡើង​ទៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ខាងលិច​ផ្សារ​ត្រែង​ត្រ​យឹ​ង​ប្រហែលជា​២០០​ម៉ែត្រ បង្កប់​ក្នុង​ហាង​លក់​កាហ្វេ ស្ថិត​នៅ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង និង​ភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ខ្នងបង្អែក​រឹង​មាំ​ហើយ បាន​មាន​ឥទ្ធិពល ទើប​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​ទំនើងចិត្ត​បើក​ល្បែង​សុ​ី​សង​មាន់​ជល់​អន​ឡាញ​មិន​ខ្លាចញញើត​ច្បាប់​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដូច្នេះ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ទីតាំង​ល្បែង​ស៊ី​សង​មាន់​ជល់ តាម​ប្រ​ព​ន្ធ័​អន​ឡាញ មួយ​កន្លែង​នេះកំពុង​បើក​ដំណើរការ​លេង​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ថា កំពុង​បើក​ដំណើរការ​យ៉ាង​ពេញបន្ទុក (​ពោល​គឺ​)​បើក​លេង​រាល់ថ្ងៃ រាល់​យប់ តែ​ម្តង គេ​មិន​ដែល​ឃើញ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ធ្វើការ​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់ ទាល់តែ​សោះ ។

មជ្ឈដ្ឋាន​ខាងក្រៅ និង​ប្រជាពលរដ្ឋ ក្នុងភូមិ​ផ្សារ​ត្រែង​ត្រឹង ឃុំ​ត្រែង​ត្រ​យឹ​ង និង​ក្នុងភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច បាន​រិះគន់​ចំ​ៗ​ថា បើ​គ្មាន​ការ​បើកភ្លើង​ខៀវ ឬ​ក៏​មានការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ និង​មាន​ខ្នងបង្អែក រឹង​មាំ ទេ​នោះ​! ម្ចាស់​ទីតាំង​បន​ល្បែង និង​បក្ខពួក​របស់​ម្ចាស់​ទីតាំង​ខាងលើ មិន​អាច​សាង​ភាព​ល្បីល្បាញ បើក​ល្បែង​សុ​ី​សង​មាន់​ជល់​តាម​ប្រ​ព​ន្ធ័​អន​ឡាញ នៅ​លើ​ទឹកដី ឃុំ​ត្រែង​ត្រ​យឹ​ង ឃុំ​យាយ​ម៉ៅ​ពេជ្រនិល នៃ​ស្រុក​ភ្នំស្រួច បាន​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ល្បែង​សុ​ី​សង​ខុសច្បាប់ នេះ​ហើយ ដែល​ជាដើម​ចម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​មានការ​ព្រួយបារម្ភ ជា​ខ្លាំង ប្រពន្ធ​ឈ្លោះប្រកែក ជាមួយ​ប្ដី​ៗ​រឿង​ចាញ់ល្បែង​លក់​ទ្រព្យសម្បត្តិ​នានា ម្យ៉ាងទៀត​ពួក​គាត់ មានការ​បារម្ភ​ភ័យ​ខ្លាច កើត​មាននូវ អំពើ​ចោរកម្ម និង​បទល្មើស ផ្សេង​ៗ ដូច​ជា ចោរលួច ចោរឆក់ និង​ចោរប្លន់ ជា​ពិសេស អំពើ​ហិង្សា ក្នុង​គ្រួសារ ជាដើម​។ ហើយ​បន​ល្បែងស៊ីសង​មាន់​ជល់​អន​ឡាញ​នេះ​នៅ​ក្បែរ​ផ្សារ​ត្រែង​ត្រ​យឹ​ង មិន​ក្រោម​៥~៦​កន្លែង​នោះ​ទេ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ