ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ​ ម៉ូតូ និង​ឡាន​ជា​ច្រើន​គ្រឿង បន្ទាប់​ពី​បង្ក្រាប​បាន​១១​ករណី​ក្នុង​រយៈពេល​​៣​ថ្ងៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣០​នាក់ រួម​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង ព្រមទាំង​វត្ថុ​តាង​ជា​ច្រើន​ទៀត និង​កាំភ្លើងខ្លី​មួយ​ដើម ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា យក​មក​បង្ហាញ​មុខជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣០​នាក់ រួម​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង ព្រមទាំង​វត្ថុ​តាង​ជា​ច្រើន​ទៀត និង​កាំភ្លើងខ្លី​មួយ​ដើម ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា យក​មក​បង្ហាញ​មុខជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ នេះ បន្ទាប់​ពី​ស្រាវជ្រាវ​បង្ក្រាប​បាន​១១​ករណី​ក្នុង​រយៈពេល​៣​ថ្ងៃ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​កម្លាំង​ជំនាញ​នគរបាល​ទូ​ទាំង​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤​ធ្វើការ​សហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់ ។

តាម​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​០៦ ដល់​ថ្ងៃ​ទី​០៨ ឧសភា ២០២៥ ជា​លទ្ធផល​បង្ក្រាប​សរុប​១១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣០​នាក់ ។ នៅ​ក្នុង​នោះ ជនសង្ស័យ​ដែល​មាន​សារធាតុ​ញៀន​០៧​នាក់ និង​ជា​មុខសញ្ញា​ចាស់ ០១​នាក់ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣០​នាក់ ក្នុង​នោះ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​០៣​ករណី ឃាត់ខ្លួន​១២​នាក់ (​ក្មេង​ទំនើង​ក្រុម​ឈ្មោះ ចិត្ត​តាន់ និង​ឈូក​វ៉ា​១CV1), ករណី​លួច​០៦​ករណី ឃាត់ខ្លួន​០៨​នាក់​(​មាន​សារធាតុ​ញៀន​០៦​នាក់​), ករណី​កាប់​ប្លន់​យក​ម៉ូតូ​០១​ករណី ឃាត់ខ្លួន​០៣​នាក់ (​មាន​សារធាតុ​ញៀន​០១​នាក់​) និង​ករណី​អំពី​លក់​-​ដូរ​មនុស្ស​, ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​០១​ករណី ឃាត់ខ្លួន​០៧​នាក់​។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ទាំង​៣០​នាក់ នៅ​ក្នុង​នោះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ចំនួន​០៣​ករណី ឃាត់ខ្លួន​១៦​នាក់ ក្នុង​នោះ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ក្មេង​ទំនើង​ក្រុម​ឈ្មោះ ចិត្ត​តាន់ និង​ឈូក​វ៉ា​១ CV1) ករណី​លក់​-​ដូរ​មនុស្ស​, ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​,​កាប់​ប្លន់​យក​ម៉ូតូ ។

នគរបាល​ខណ្ឌមានជ័យ​បង្ក្រាប​បាន​០២​ករណី ឃាត់ខ្លួន​០២​នាក់ (​លួច​ទូរស័ព្ទ​ដៃ និង​លួច​កាបូប​),​នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន ០១​នាក់ (​លួច​ម៉ូតូ​),​នគរបាល​ខណ្ឌ​កំ​បូល​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន​០១​នាក់ (​លួច​ទូរស័ព្ទ​ដៃ​),​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន​០៤​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​,​នគរបាល​ខណ្ឌចំការមន​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន​០២​នាក់ ,​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន ០២​នាក់ (​លួច​ទូរស័ព្ទ​ដៃ​) និង​នគរបាល​ខណ្ឌដង្កោ​បង្ក្រាប​បាន​០១​ករណី ឃាត់ខ្លួន​០២​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

ជនសង្ស័យ​ទាំង​៣០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​នគរបាល​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង​៧ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ