ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកកម្មករភ្លាត់ស្នៀត បានដើមឈើទប់ មនុស្សរដូករណែលពេញថ្នល់

19 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​រោងចក្រ​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​កម្មករ កម្មការិនី​ប្រមាណ​ជាង​៤០​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​រដូករណែល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ហ្វ​ដដែល​កំពុង​បត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ដើមឈើ​ពេញទំហឹង​ឱ្យ​ជួយ​ទប់ ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ…

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​រោងចក្រ​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​កម្មករ កម្មការិនី​ប្រមាណ​ជាង​៤០​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​រដូករណែល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ហ្វ​ដដែល​កំពុង​បត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ដើមឈើ​ពេញទំហឹង​ឱ្យ​ជួយ​ទប់ ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៩-១៣០ ស្ថិត​នៅ​ភូមិ​ខ្សាច់​ពូន សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ដ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(HYUNDAI) ពណ៌​បៃតងខ្ចី ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៤៦៤៩ ជា​រថយន្ត​ដឹក​កម្មករ​៤២​នាក់ ។ មាន​អ្នកបើកបរ​ឈ្មោះ ឈឿ​ង នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ធំ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​ក្រោយ​កើតហេតុ បាន​ដាក់​មេ​ប្រូច​បាត់ ។

រថយន្ត​នេះ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​ខាងលើ បាន​ទៅ​ប៉ះ​ជាមួយ​រថយន្ដ​១​គ្រឿង ម៉ាក​FORD RANGER ពណ៌​ស ពាក់​ផ្លា​ក​លេខ ២BP-១៨៩១ ។ តាម​ប្រភព​ថា រថយន្ត​ហ្វ​ដ​រ៉េ​ន​ជ័រ​នេះ ខណៈ​កំពុង​តែ​បើកបរ​ស្រប​ទិស​គ្នា​ក៏​បត់​ឆ្វេង​ឆ្លងផ្លូវ​លឿន​ពេក ធ្វើ​ឱ្យ​រថយន្ដ​ដឹក​កម្មករ​ប្រឹង​បួង​ច​ង្កួ​ត​គេច ក៏​រេ​ចង្កូត​ទៅ​បុក​ដើមឈើ​ដែល​នៅ​ខាងឆ្វេង​ដៃ​ឱ្យ​ជួយ​ទប់​ដំណើរ បណ្ដាល​ឲ្យ​ស្លាប់​កម្មការិនី​ម្នាក់​ឈ្មោះ ទ្រី មួយ​ស៊ូ​ន អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ចំបក់​ផ្អែម ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) ។

ចំណែក​អ្នក​រង​របួស​ធ្ងន់ធ្ងរ​៥​នាក់(​ស្ត្រី​) រង​របួសស្រាល​៣៦​នាក់​(​ស្រី​៣០​នាក់​) ចំណែក​រថយន្ត​ទាំង​២​គ្រឿង រង​ការ​ខូចខាត​ធ្ងន់​១​គ្រឿង ។មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ (​មិន​ទាន់​ស្គាល់ឈ្មោះ​គ្រប់​គ្នា​នៅឡើយ​ទេ​) ។

ដោយឡែក​ ចំពោះ​វត្ថុ​តាង​រថយន្ដ​ទាំង​២​គ្រឿង ជំនាញ​កំពុង​តែ​ចាត់ចែង​យក​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ សព​កម្មការិនី​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ