ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ និង​អ្នក​រួម​ដំណើ​រម្នាក់របួ.សធ្ងន់ ខណៈ​​បើកកង់​បី​បុ.ក​ពីក្រោយ​ឡានបែន​ដឹក​ដី​បែ.ក​កង់​កំពុង​ឈប់​តាម​ផ្លូវ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​បួស​ធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​រូប​នោះ​បេ​ី​កបរ​ម៉ូតូ​កង់​បី​ដឹក​គ្រឿងសំណង់​១​គ្រឿងក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​១​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្របគ្នា ។ បន្ទាប់​មក​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ដែល​បែក​កង់​ហើយ​កំពុង​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវ​បេតុង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​នោះ​គាប​ជាប់​ពីក្រោយ​រថយន្ត​ដូច​គេ​គ្រីប ហើយ​ម៉ូតូ​កង់​បី​ក៏​បាន​ដាច់​កង់​មុខ​ថែម​ទៀត​ផង…

រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​បួស​ធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​រូប​នោះ​បេ​ី​កបរ​ម៉ូតូ​កង់​បី​ដឹក​គ្រឿងសំណង់​១​គ្រឿងក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​១​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្របគ្នា ។ បន្ទាប់​មក​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ដែល​បែក​កង់​ហើយ​កំពុង​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវ​បេតុង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​នោះ​គាប​ជាប់​ពីក្រោយ​រថយន្ត​ដូច​គេ​គ្រីប ហើយ​ម៉ូតូ​កង់​បី​ក៏​បាន​ដាច់​កង់​មុខ​ថែម​ទៀត​ផង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ សាត ភក្ត្រា​អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​ម៉ូតូ​កង់​បី​ដឹក​គ្រឿងសំណង់​នៅ​ឃ្លាំង​លេខ​៧ ស្នាក់​សង្កាត់​ច្រាំង​ចំ​រ៉េះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ចំណែក​អ្នក​រួម​ដំណើរ​របួសធ្ងន់​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ និង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

តាម​ប្រ​ភ​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FS-6683 និង​មាន​ឡូ​ហ្គោ​«​ឃ្លាំង​លេខ​៧» ដឹក​គ្រឿងសំណង់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វ៉ា​ជែង​រថយន្ត​ពុំ​ស្គាល់​ម៉ាក​១​គ្រឿង​ដែល​កំពុង​បើកបរ​ស្របគ្នា រួច​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក​នី​ស្សាន់​ព​ណ៍ ស ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​PP-3447 ដែល​បែក​កង់​កំពុង​ឈប់​ស្ងៀម​នៅ​លើ​ផ្លូវ ហើយ​អ្នកបើកបរ​ដោះ​កង់​យក​ទៅ​ប៉ះ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​គាប​ជាប់​ពីក្រោយ​រថយន្ត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​រណ៍​មិន​ឲ្យ​កកស្ទះ រួច​បាន​រាយការណ​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ